ភ្នំពេញ ៖ បុរសម្នាក់រងរបួសបែកប្រអប់ជើងស្តាំ បន្ទាប់ពីស្រវឹងស្រាបើកម៉ូតូកង់បីឃ្លុបដឹកអុីវ៉ាន់ ក្រឡាប់កៀបរងរបួស កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង មុខវត្តត្រពាំងសិលា ភូមិត្រពាំងសិលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ យូ សោភា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបើករុឺម៉កដឹកអុីវ៉ាន់ ស្នាក់នៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ មានស្រុកកំណើតភូមិពេជសារ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តរាកែវ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបើកម៉ូតូកង់បី ឃ្លុបដឹកអុីវ៉ាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1FS-5360 ក្នុងសភាពស្រវឹង តាមផ្លូវបេតុង ពីលិចទៅកើត ដល់ចំណុចកើតហេតុ បួងចង្កូតជ្រុល ក្រឡាប់ផីងកៀបរងរបួសបែកប្រអប់ជើងស្តាំ ភ្លាមៗត្រូវបានបងប្អូនប្រជាពលរដ្ឋជួយលើកបញ្ឈរវិញ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ រីឯម៉ូតូកង់បី ប្រគល់ឱ្យបងប្អូនយកទៅរក្សាទុកដោយខ្លួនឯង ៕

អត្ថបទ÷តាតុងសែនជ័យ

Share.