ក្រុមជម្រើសជាតិកូរ៉េខាងជើង នឹងប្រើប្រាស់កីឡដ្ឋានរបស់ប្រទេសឡាវ ដើម្បីធ្វើជាទឹកដីត្រៀមប្រកួតទល់នឹងក្រុមជម្រើសជាតិស៊ីរី នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 វគ្គសន្សំពិន្ទុក្នុងពូល B ខណៈឡាវជាប្រទេសទី៣ ក្នុងតំបនអាស៊ាន ដែលជួយឱ្យកូរ៉េខាងជើង ជួយធ្វើជាម្ចាស់ផ្ទះប្រកួតលើដីរបស់ខ្លួន បន្ទាប់ពីប្រទេសកម្ពុជា និងប្រទេសថៃ។

សហព័ន្ធបាល់ទាត់អន្តជាតិដែលហៅកាត់ថា FIFA មិនអនុញាតឱ្យកាប្រកួតរវាងក្រុមទាំងពីរធ្វើឡើងនៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ឡើយ ដូចនេះសម្រាចថានឹងយកកីឡដ្ឋានរបស់ប្រទេសឡាវ រៀបចំការប្រកួតជំនួសវិញ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា ក៏ធ្លាប់ជួយធ្វើជាម្ចាស់ផ្ទះឱ្យក្រុមជម្រើសជាតិកូរ៉េខាងជើង ប្រកួតក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ១៩៦៥ ដោយគ្រានោះក្រុមជម្រើសជាតិកូរ៉េខាងជើង បានយកឈ្នះលើក្រុមជម្រើសជាតិអូស្ត្រាលី នៅជើងទី១ ដោយលទ្ធផល ៦-១ កាលពីថ្ងៃទី២១ ខែវិច្ចិកា ឆ្នាំ១៩៦៥ ។

ដោយលែកប្រទេសទី២ ដែលជួយរៀបចំជាម្ចាស់ផ្ទះឱ្យជម្រើសជាតិកូរ៉េខាងជើង នោះគឺប្រទេសថៃ ខណៈគ្រានោះក្រុមជម្រើសជាតិកូរ៉េខាងជើង ប្រកួតឈ្នះក្រុមមជម្រើសជាតិម៉ាឡេស៊ី ដោយលទ្ធផល ៤-១ នៃវគ្គជម្រុះពានរង្វាន់ Asian Cup កាលពីថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០១៧ កន្លងទៅ នៅខេត្តបូរីរម្យ ប្រទេសថៃ។

ដូចនេះក្រុមជម្រើសជាតិកូរ៉េខាងជើង នឹងត្រៀមប៉ះក្រុមជម្រើសជាតិស៊ីរី នៅថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០២៤ ក្នុងប្រទេសឡាវ សម្រាប់ការប្រកួតជើងទី២ នៃវគ្គសន្សំពិន្ទុក្នុងពូល B ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026៕

Share.