កីឡាករ កើត ពេជ្រ សមាជិករបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន បាននិយាយពីការជាប់ជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ៖«នៅពេលដែលខ្ញុំបានចូលរួមជាមួយភ្នំពេញក្រោន​ ខ្ញុំគិតថាខ្ញុំបានបង្កើនសមត្ថភាពរបស់ខ្ញុំ និងយល់ពីការលេងបាល់ច្រើន យល់ពីស្ថានភាពនៃការលេងជាមួយក្រុម។ សម្រាប់ការចូលរួមជាមួយក្រុមអាយុក្រោម ២០ឆ្នាំនេះ ខ្ញុំនឹងព្យាយាមធ្វើឲ្យបានល្អ ជាពិសេសគឺការប្រកួតប្រជែងជាមួយប្រទេសផ្សេង ដើម្បីឲ្យកម្ពុជាយើងទទួលបានលទ្ធផលល្អ»។

កើត ពេជ្រ គឺជាកីឡាករ ១ ក្នុងចំណោម ៥ នាក់ផ្សេងទៀតដូចជា៖ ហួត ដានីន, សៅ វឌ្ឍនា, យ៉ែម ពេជ្រមេសា និង ផាត សុខា ដែលបានបញ្ចប់ការសិក្សា​ និងការហ្វឹកហាត់ ហើយនឹងត្រូវចប់អាណត្តិពីមជ្ឍមណ្ឌលនិងសាលាកីឡាបាល់ទាត់ជាតិ កាលពីដើមខែមករា ឆ្នាំ២០២២។

ខាងក្រោមនេះគឺជា​បញ្ជី​ឈ្មោះ​កីឡាករ​របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ទាំងឈុតធំ, ឈុត U23 និងឈុត U20 សរុប (៩នាក់)៖
-ឈុតធំមាន ៥នាក់៖ យើ ម៉ូស្លីម, អ៊ន ចាន់ប៉ូលីន. ប្រាក់ ធីវ៉ា, សឿន បារាំង, ជួន ចាន់ចាវ
-ឈុត U23 មាន ២នាក់៖ លីម ពិសុទ្ធ, ឈុំ សុខហៃ។
-ឈុត U20 មាន ២នាក់៖ កើត ពេជ្រ, សំអុល ទីណា។

សម្រាប់បញ្ជីរាយនាមរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ ចូលរួមការប្រកួតពានរង្វាន់ AFC U20 CHAMPIONSHIP 2022 ដែលនឹងធ្វើឡើងពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ​២០២២ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសតាជីគីស្ថាន៕

Share.