នៅ​សល់​តែ​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ ពិធី​បើក​និង​ការ​ប្រកួត​បើក​​ព្រឹត្តិការណ៍​បាល់ទាត់​ជើង​ឯក​ពិភពលោក 2022 FIFA World Cup ដែល​ធ្វើ​នៅ​ប្រទេស​កាតារ នឹង​ដំណើរ​ការ​ហើយ ស្រប​ពេល​ជំនួប​បើក​ឆាក​​ក្រុម​ជម្រើស​ជាតិ​ម្ចាស់​ផ្ទះ​កាតារ ត្រូវ​ទទួល​ក្រុម​អេក្វាឌ័រ ស្ថិត​ក្នុង​ពូល A។

សារព័ត៌មាន​ត្រយង សូម​​ជ្រើសរើស​យក​រឿង​សំខាន់ៗ​មួយ​ចំនួន​មុន​ការ​ប្រកួត​បើក​ឆាក​នេះ​មក​ដល់៖
-ពូល A៖ កាតារ ប៉ះ អេក្វាឌ័រ
-ម៉ោង៖ ១០:៣០នាទី​យប់ ថ្ងៃ​អាទិត្យ ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២២
-កីឡដ្ឋាន៖ Al Bayt Stadium ទីក្រុង Al Kohr ប្រទេស​កាតារ
-ផ្សាយផ្ទាល់៖ ទូរទស្សន៍ CBS (កម្ពុជា)

១) ព័ត៌មាន​ទូទៅ
*កាតារ៖ ឈរ​ចំណាត់​ថ្នាក់​លេខ​៥១​ពិភពលោក តែ​ប្រទេស​នេះ​មិន​ធ្លាប់​ឆ្លង​ទៅ​ជុំចុងក្រោយ​ក្នុង​ព្រឹត្តិការណ៍ World Cup នោះ​ទេ ហើយ​នេះ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ទទួល​សិទ្ធិ​ដោយ​ស្វ័យប្រវត្តិ ក្នុង​ជា​ម្ចាស់​ផ្ទះ។ លោក​គ្រូ​បង្វឹក​ជនជាតិ​អេស្ប៉ាញ Félix Sánchez បាន​ដឹកនាំ​ក្រុម​នៅ​មជ្ឈិមបូព៌ា​មួយ​នេះ​ប្រកួត​មិត្តភាព​ក្នុង​ផ្លូវការ​និង​ក្រៅ​ផ្លូវការ​រហូត​ដល់​ទៅ​២១លើក​ក្នុង​ឆ្នាំ​២០២២​នេះ ប៉ុន្តែ​ឈ្នះ​បាន​ ១០លើក​ស្មើ​គ្នា​៨លើក និង​ចាញ់​៣លើក។

*អេក្វាឌ័រ៖ ឈរ​ចំណាត់​ថ្នាក់​លេខ​​៤៦​ពិភពលោក ហើយ​នេះ​ជា​លើក​ទី៤ហើយ​ដែល​ប្រទេស​មក​ពី​តំបន់​អាមេរិក​ខាង​ត្បូង​មួយ​នេះ​ឈាន​ជើង​ដល់​ជុំ​ចុងក្រោយ ខណៈ​កំណត់ត្រា​ល្អជាង​គេ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ខ្លួន​គឺ​ឡើង​ដល់​វគ្គ​១៦ក្រុម​ក្រោយ​ក្នុង​ការ​ប្រកួត 2006 FIFA World Cup នៅ​អាល្លឺម៉ង់ តែ​កាល​នោះ​ធ្លាក់​ចេញ​ដោយ​ថ្វី​ជើង​អង់គ្លេស ក្នុង​លទ្ធផល​១-០។

២) កីឡាករ​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍
*កាតារ៖

-អ្នក​ចាំទី Saad Al Sheeb របស់​ក្រុម Al-Sadd ធ្លាប់​បង្ហាញ​ខ្លួន​បាន​៧៦លើក​ឱ្យ​ក្រុម​ជម្រើស​ជាតិ
-ខ្សែ​ការពារ Abdelkarim Hassan របស់​ក្រុម Al-Sadd ធ្លាប់​​បង្ហាញ​ខ្លួន​បាន​១៣០​លើក​និង​រក​គ្រាប់​បាល់​១គ្រាប់​ផង​ដែរ
-ខ្សែ​បម្រើ Karim Boudiaf របស់​ក្រុមAl-Duhail ធ្លាប់​បង្ហាញ​ខ្លួន​បាន​១១៥លើក​ឱ្យ​កាតារ
-ខ្សែ​ប្រយុទ្ធ Hassan Al-Haydos និង​ជា​ប្រធាន​ក្រុម​បង្ហាញ​ខ្លួន​បាន​១៦៩​លើក​និង​រក​បាន​៣៦​គ្រាប់​ឱ្យ​ជម្រើស​ជាតិ​ខ្លួន

*អេក្វាឌ័រ៖
អ្នកចាំទី Alexander Domínguez របស់​ក្រុម LDU Quito ធ្លាប់​ជួយ​ជម្រើស​ជាតិ​ខ្លួន​រហូត​ដល់​៦៨​លើក ក្នុង​វ័យ​៣៥ឆ្នាំ​។
-ខ្សែ​ការពារ Pervis Estupiñán មក​ពី​ក្រុម Brighton & Hove Albion វ័យ​ទើប​តែ​២៤ឆ្នាំ​តែ​រក​គ្រាប់​បាល់​បាន​៣គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៨លើក​ឱ្យ​អេក្វាឌ័រ
ខ្សែ​បម្រើ Ángel Mena វ័យ​៣៤ឆ្នាំ​ក៏​ពិតមែន តែ​រូប​គេ​ជួយ​ជម្រើស​ជាតិ​ខ្លួន​បាន​៤៦លើក​មក​ហើយ
-ខ្សែ​ប្រយុទ្ធ Enner Valencia កំពុង​ប្រកប​អាជីព​នៅ​ក្លិប Fenerbahçe ជា​អ្នក​រក​គ្រាប់​បាល់​ឱ្យ​អេក្វាឌ័រ ច្រើន​គ្រាប់​ជាង​គេ​បង្អស់​ក្នុង​ចំណោម​កីឡាករ​ដែល​កោះ​ហៅ​លើក​នេះ​រហូត​ដល់​៣៥គ្រាប់​ក្រោយ​បង្ហាញ​ខ្លួន​បាន​៧៤លើក។

៣) កីឡាករ​របួស៖ មិន​មាន​កីឡាករ​របួស
៤) ប្រវត្តិ​ជួប​គ្នា៖
-១៨ កុម្ភៈ ១៩៩៦ កាតារ ១-១ អេក្វាឌ័រ
-២៥ កុម្ភៈ ១៩៩៦ កាតារ ១-២ អេក្វាឌ័រ
-១២ តុលា ២០១៨ កាតារ ៤-៣ អេក្វាឌ័រ
៥) ព្យាករណ៍​ពី​ជម្រើស​១១​នាក់​ដំបូង​នៅ​រាត្រី​នេះ


៦) សម្តី​គ្រូ​បង្វឹក
*កាតារ៖ Goal បាន​ស្រង់​សម្តី​របស់​លោក Félix Sánchez ថា​​កាតារ​រៀបចំ​ខ្លួន​១២​ឆ្នាំ​ហើយ​មុន​ការ​ប្រកួត​មក​ដល់។ លោក​ថា​ «ថ្ងៃ​ដែល​សំខាន់​សម្រាប់​យើង។ ប្រវត្តិសាស្ត្រ​បាន​កើត​ឡើង​និង​ជា​រឿង​រីករាយ​បំផុត​សម្រាប់​យើង។ យើង​នឹង​កសាង​សមិទ្ធផល​សម្រាប់​ប្រទេស​នេះ។ ខ្ញុំ​រីករាយ​ដែល​ជា​ផ្នែក​មួយ​នៃ​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ»។

*អេក្វាឌ័រ៖ FIFA បាន​ស្រង់​សម្តី​លោក Gustavo Alfaro គ្រូ​បង្វឹក​របស់​អេក្វាឌ័រ ថា​​ការ​ប្រកួត​បើក​ឆាក​ប្រៀប​ដូច​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​សម្រាប់​លោក។ កាល​ World Cup នៅ​រុស្ស៊ី លោក​ជា​ពិធីករ​​នៃ​ការ​ប្រកួត ខណៈ​ World Cup លើក​នេះ​បុរស​ជនជាតិ​អាហ្សង់ទីន រូប​នេះ​​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អេក្វាឌ័រ ចម្ងាយ ១៣,៦០០គីឡូម៉ែត្រ ទៅ​កាន់​កាតារ។

៧) ប្រវត្តិ​ប្រកួត​៥លើក​ចុងក្រោយ​របស់​ក្រុម​ទាំង​២
*កាតារ៖

-២៨ កញ្ញា ២២ កាតារ ២-២ ឈីលី (មិត្តភាពអន្តរជាតិ)
-២៣ តុលា ២២ កាតារ ២-០ ហ្គាតេម៉ាឡា (មិត្តភាព​ក្រៅ​ផ្លូវការ)
-២៧ តុលា ២២ កាតារ ១-០ ហុងឌុយរ៉ាស់ (មិត្តភាព​ក្រៅ​ផ្លូវការ)
-៦ វិច្ឆិកា ២២ កាតារ ២-១ ប៉ាណាម៉ា (មិត្តភាព​ក្រៅ​ផ្លូវការ)
-១០ វិច្ឆិកា ២២ កាតារ ១-០ អាល់បានី (មិត្តភាព​ក្រៅ​ផ្លូវការ)
*អេក្វាឌ័រ៖
-៦ មិថុនា ២២ ម៉ិចស៊ីកូ ០-០ អេក្វាឌ័រ (មិត្តភាពអន្តរជាតិ)
-១២ មិថុនា ២២ អេក្វាឌ័រ ១-០ កោះ Cape Verde (មិត្តភាពអន្តរជាតិ)
-២៤ កញ្ញា ២២ អារ៉ាប៊ីសាអ៊ូឌីត ០-០ អេក្វាឌ័រ (មិត្តភាពអន្តរជាតិ)
-២៧ កញ្ញា ២២ ជប៉ុន ០-០ អេក្វាឌ័រ (មិត្តភាពអន្តរជាតិ)
-១៣ វិច្ឆិកា ២២ អេក្វាឌ័រ ០-០ អ៊ីរ៉ាក់ (មិត្តភាពអន្តរជាតិ)

៨) អាជ្ញាកណ្តាល​កាត់សេចក្តី

អាជ្ញាកណ្តាល​លើ​ទីលាន៖ លោក Daniele Orsato ជនជាតិ​អ៊ីតាលី ​
-ជំនួយការ​អាជ្ញាកណ្តាល​ទី១៖ Ciro Carbone ជនជាតិ​អ៊ីតាលី
ជំនួយការ​អាជ្ញាកណ្តាល​ទី២៖ Alessandro Giallatini ជនជាតិ​អ៊ីតាលី
-មន្រ្តី​អាជ្ញាកណ្តាល​ទី៤៖ Istvan Kovacs ជនជាតិ​រូម៉ានី​

៩) ព្យាករណ៍​ពី​លទ្ធផល​
-សារព័ត៌មាន givemesport (អង់គ្លេស)៖ កាតារ ០-២ អេក្វាឌ័រ
-សារព័ត៌មាន 90min (អ៊ីស្រាអែល)៖ កាតារ ០-០ អេក្វាឌ័រ
-សារព័ត៌មាន sportsmole (អង់គ្លេស)៖ កាតារ ១-២ អេក្វាឌ័រ
-សារព័ត៌មាន as (អេស្ប៉ាញ)៖ កាតារ ០-១ អេក្វាឌ័រ
-សារព័ត៌មាន​ត្រយង (កម្ពុជា) កាតារ ១-១ អេក្វាឌ័រ

Share.