ក្លិបបាល់ទាត់វិសាខា ក្រោមការដឹកនាំរបស់លោក មាស ចាន់ណា បន្តរក្សាកៅអីកំពូលតារាងកំពូលតារាងនៃលីគកំពូលកម្ពុជា ឆ្នាំ២០២២ សប្តាហ៍ទី២៥ ក្រោយយកឈ្នះ បឹងកេត ក្នុងលទ្ធផល ៥-៣ នៅកីឡដ្ឋានព្រីនស៍ នារាត្រីថ្ងៃទី២០ ខែវិច្ឆិកា។

ខណ:ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង របស់លោក Conor Nestor បានរងបរាជ័យក្រោមថ្វីជើង ភ្នំពេញក្រោន ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Smart RSN ហើយនេះគឺជាការចាញ់៤ប្រកួតជាប់ៗគ្នា បន្ទាប់ពីកាន់កាប់កំពូលតារាងលីគកំពូលកម្ពុជាអស់រយ:ពេល២៧០ថ្ងៃ។

ខាងក្រោមនេះគឺជាតារាងចំណាត់ថ្នាក់គិតត្រឹមសប្តាហ៍ទី២៤៖
១. វិសាខា ស្ថិតនៅកំពូលតារាង ជាមួយ៤៩ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១៥ ស្មើ៤ និងចាញ់៦
២. ព្រះខ័នស្វាយរៀង ស្ថិតនៅលេខ២ ជាមួយ៤៦ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១៤ ស្មើ៤ និងចាញ់៧
៣. ភ្នំពេញក្រោន ស្ថិតនៅលេខ៣ ជាមួយ៤៦ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១៣ ស្មើ៧ និងចាញ់៥  
៤. បឹងកេត ស្ថិតនៅលេខ៤ ជាមួយ៣៩ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១១ ស្មើ៦ និងចាញ់៨៕

Share.