ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 បាន​ឈាន​ដល់​សប្ដាហ៍​ទី២៥ ក្នុង​ចំណោម​សប្ដាហ៍​សរុប​២៧ ស្រប​ពេល​ដែល​ក្រុម​វិសាខា គឺ​ជា​ក្រុម​ចុងក្រោយ​គេ​ដែល​ត្រូវ​ពិន័យ​កាត​ក្រហម​ បន្ទាប់​ពី​ក្រុម​ទាំង​៧​ផ្សេង​ទៀត​សុទ្ធ​តែ​ត្រូវ​ពិន័យ​មុន​រួច​អស់​ហើយ។

ជម្រើស១១នាក់ដំបូងរបស់វិសាខា ទល់​វិសាខា

ម្ចាស់កាតក្រហម ដែល​ត្រូវពិន័យនៅក្រុម​វិសាខា គឺ​អ្នកចាំទី កែវ សុខសិលា ក្រោយ​បង្កកំហុស​នៅ​​ក្នុង​​ពេល​ជួយ​​ក្រុម​ខ្លួន​ ទទួល​ក្រុម​បឹងកេត នៅ​ថ្ងៃ​អាទិត្យ ថ្មីៗនេះ​ក្នុង​តំបន់ Top4 ដោយ​លោក​អាជ្ញាកណ្តាល​ ហ៊ោ ប៊ុនថង ពិន័យ​នៅ​នាទី​២២ បន្ទាប់​ពី​អ្នកចាំទី​របស់​បឹងកេត ហ៊ុល គឹមហ៊ុយ ត្រូវ​ពិន័យកាតក្រហម​ដូចគ្នា​នៅ​នាទី​​ទី១៥។

ដូច្នេះ​ក្រុម​ទាំង​៨ សុទ្ធ​តែ​ត្រូវ​ពិន័យកាត​ក្រហម​គ្រប់​ក្រុម​ខណៈ​កាត​សរុប​មាន៖
-ណាហ្គាវើល កាត​សរុប​៦៣ (ក្រហម​៧)
-ភ្នំពេញក្រោន កាត​សរុប​៥៧ (ក្រហម​២)
-អង្គរថាយហ្គឺរ កាត​សរុប​៥០ (ក្រហម​២)
-ក្រសួងការពារជាតិ កាត​សរុប​៥០ (ក្រហម​២)
-បឹងកេត កាត​សរុប​៤៩ (ក្រហម​៥)
-វិសាខា កាត​សរុប​៤៧ (ក្រហម​១)
-ព្រះខ័នរាជស្វាយរៀង កាត​សរុប​៣៩ (ក្រហម​១)
-គីរីវង់សុខសែនជ័យ កាត​សរុប​២៩ (ក្រហម​១)

ដូច្នេះ​៩២​ប្រកួត​មក​នេះ​អាជ្ញាកណ្តាល​បាន​ចាយកាត​សរុប​ចំនួន​៣៨៣​សន្លឹក ដោយ​ក្នុង​នោះ​​មាន​កាត​ក្រហម​ចំនួន​២១​សន្លឹក​ទៅ​លើ​ក្រុម​ជា​សមាជិក​ទាំង​៨៕

Share.