អ្នក​គាំទ្រ​ដែល​ស្រលាញ់​និង​គាំទ្រ​តារា​ឯក​ស្រី​ Yang Mi ច្បាស់​ជា​​រង់​ចាំ​ទស្សនា​រឿង​ថ្មី​របស់​អ្នក​នាង​ យ៉ាង​ណា​មិញ​រឿង​ «She and Her Perfect Husband» របស់​ Yang Mi អាច​នឹង​ត្រូវ​បញ្ចាំង​នៅ​ដើម​ឆ្នាំ​២០២២​ ខាង​មុខ​នេះ​ហើយ​ ដោយ​ចាប់​ដៃ​គូ​ជាមួយ​នឹង​​តារា​សម្ដែង​វ័យ​ក្មេង​ Xu Kai

សូមចុច​អាន រឿង​ចិន​​ ៦ ​នេះ​ ថត​សារ​ថ្មី​ ​វិល​ចុះ​ឡើង​ រាប់​ភ្លេច​ តែ​នៅ​តែ​ល្បី និង​ មាន​ការគាំទ្រ​ខ្លាំង​ពេល​ចាក់​បញ្ចាំង​​!​

យោងតាម​សារព័ត៌មាន​ចិន​មួយ​ចំនួន​ បាន​ចុះ​ផ្សាយ​ថា​រឿង​ភាគ​​សម័យ​ថ្មី​នេះ​ នឹង​មាន​ដាក់​បញ្ចាំង​នៅ​ឆ្នាំ​ ២០២២ ខាង​មុខ​នេះ​ ខណៈ​ដែល​វែបសាយ​ដ៏​ធំ​ Dramalist ដែល​ជា​វែបសាយ​ផ្សព្វផ្សាយ​ពី​ភាពយន្ត​គ្រប់​បណ្ដា​ប្រទេស​​មិន​ទាន់​បាន​កំណត់​​ពី​ឆ្នាំ​ផ្សាយ​និង​ចំនួន​ភាគ​ពិត​ប្រាកដ​របស់​រឿង​ភាគ​នេះ​​នៅ​ឡើយ​ទេ​។​​

រឿង ​«She and Her Perfect Husband» ​ដែល​សម្ដែង​ដោយ​ Yang Mi និង​ បុរស​សង្ហា​ Xu Kaiបរិយាយ​ពី​ស្ត្រី​ជា​មេធាវី​មួយ​រូប​ឈ្មោះ​ Qin Shi (Yang Mi) កំពុង​តែ​​មមាញឹក​និងផ្ដោត​លើ​​អាជីព​របស់​ខ្លួន​​ តែ​ត្រូវ​ឪពុក​ម្ដាយ​របស់​នាង​បង្ខំ​ឱ្យ​រៀបការ​។​ នៅ​ក្នុង​នោះ​ដែរ​ក្រុម​ហ៊ុន​មេធាវី​ដ៏​ធំ​ឈ្មោះ​ Cheng and Hui បាន​ប្រកាស​ជ្រើសរើស​បុគ្គលិក​​លើ​ជំនាញ​ពិសេស​​​​ផ្នែក​វិបត្តិ​គ្រួសារ ប៉ុន្តែ​ទាមទារ​ឱ្យ​មេធាវី​រូប​នោះ​ត្រូវ​តែ​ជា​អ្នក​រៀបការ​​រួច​។ ប្អូន​ប្រុស​ Qin Shi ឈ្មោះ​ Qin Wei ​បាន​លួច​ប្ដូរ​ឋានៈ​ពី​នៅ​លីវ​ មក​ជា​រៀបការ​ដោយ​មិន​ឱ្យ​នាង​បាន​ដឹង​ ថែម​ទាំង​បង្កើត​ស្វាមី​សិប្បនិម្មិត​ដែល​ល្អ​ឥត​ខ្ចោះ​។​ Qin Shi ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូល​ធ្វើ​ការ។​ Qin Shi ត្រូវ​បានចាត់​តាំង​ឱ្យ​ធ្វើ​ជា​ទីប្រឹក្សា​ផ្នែក​ច្បាប់​ឱ្យ​សមាគម​សហគ្រិន​ស្ត្រី​ ហើយ​នៅ​ពេល​នោះ​ឯង​ដែល​ Qin Shi បាន​ដឹង​ខ្លួន​ថា​ខ្លួន​បាន​រៀបការ​រួច​ហើយ​។​ ​ខណៈ​ដែល​ Qin Shi ​ចង់​សារភាព​ពី​ការ​ពិត​ឱ្យ​ក្រុមហ៊ុន​បាន​ដឹង​ស្រាប់​តែ​ស្វាមី​របស់​នាង​ Yang Hua ​បាន​​បង្ហាញ​ខ្លួន។ Yang Hua ​ត្រូវ​បាន​ម្ដាយ​របស់​គេ​បង្ខំ​ឱ្យ​ទៅ​ជួប​មេ​អណ្ដើក​ ធ្វើ​ឱ្យ​គេ​មាន​អារម្មណ៍​ខឹង​យ៉ាង​ខ្លាំង​ ដូច្នេះ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ស្វែង​រក​ការ​ជួយ​ពី​ Qin Sji។ មនុស្ស​ពីរ​នាក់​ដែល​មិន​ចង់​ឱ្យ​គេ​បង្ខំ​រៀបការ​បាន​សហការ​គ្នា​ហើយ​សម្រេច​ចិត្ត​ចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​។ ទោះ​ជា​បាន​ចុះ​ឈ្មោះ​រៀបការ​តែ​គ្រួសារ​របស់​អ្នក​ទាំងពីរ​ហាក់​មិន​ទាន់​ជឿ​ចំពោះ​ទំនាក់ទំនង​​អ្នក​ទាំងពីរ​ ជាង​នោះ​ទៀត​ អតីត​មិត្ត​ប្រុស​របស់​ Qin Shi ស្រាប់​តែ​ចូល​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​ជាមួយ​គ្នា​នាង​។​ Qin Shi និង Xu Kai ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន​ទីបំផុត​អ្នក​នាង​ក៏​បាន​បាក់​ចិត្ត​ស្រលាញ់​គ្នា​។

រឿង​ភាគ​ដែល​មាន​ចំនួន ​​៤០ ​ភាគ​នេះ រួម​សម្ដែង​ដោយ​តារា​ល្បី​ៗ​ជា​ច្រើន​រូប​មាន​ដូច​ជា​៖ Yang Mi , Xu Kai, Li Ze Feng, Tang Jing Mei, Wang Zi Xuan, និង Yeu Yao Li ៕​

Telegram-Troryorng
Share.