លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ទទួលការងារធ្វើជាពិធីករ និងជាអ្នកវិភាគរបស់ក្រុមជម្រើសជប៉ុនសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 ទាំង៣ប្រកួតនៅក្នុងពូល E ឱ្យក្រុមហ៊ុន Abema TV។

លោក Honda បានជម្រើសរើសខ្សែប្រយុទ្ធ៤នាក់របស់ក្រុមជម្រើសជាតិជប៉ុន អាចធ្វើព្យុះធ្វើភ្លៀងក្នុងជំនួបបើកឆាកវគ្គជម្រុះពូល E ទល់នឹងអាល្លឺម៉ង់ នៅកីឡដ្ឋាន Khalifa International Stadium វេលាម៉ោង ៨:០០នាទីយប់។

ខ្សែប្រយុទ្ធទាំង៤នាក់ដែលលោក Honda រើសមានដូចជា៖
-Takefusa Kubo (Real Sociedad)
-Kaoru Mitoma (Brighton & Hove Albion)
-Daichi Kamada (Eintracht Frankfurt)
-Takuma Asano (Vfl Bochum)។

ប្រវត្តិជួបគ្នារបស់ក្រុមទាំង២៖
-២០០៤ ជប៉ុន ០-៣ អាល្លឺម៉ង់
-២០០៦ ជប៉ុន ២-២ អាល្លឺម៉ង់

ព្យាករណ៍​ពី​លទ្ធផល​
-សារព័ត៌មាន givemesport (អង់គ្លេស)៖ ជប៉ុន ០-៣ អាល្លឺម៉ង់
-សារព័ត៌មាន 90min (អ៊ីស្រាអែល)៖ ជប៉ុន ០-១ អាល្លឺម៉ង់
-សារព័ត៌មាន sportsmole (អង់គ្លេស)៖ ជប៉ុន ១-៣ អាល្លឺម៉ង់
-សារព័ត៌មាន as (អេស្ប៉ាញ)៖ ជប៉ុន ១-៣ អាល្លឺម៉ង់
-សារព័ត៌មាន​ត្រយង (កម្ពុជា) ជប៉ុន ២-២ អាល្លឺម៉ង់

Share.

Leave A Reply