ដើម្បីកាត់បន្ថយការចំណាយក្នុងការទិញចូលស្ពែមគោ (ពូជគោប្រាម៉ាន់) កសិដ្ឋានគួរតែសិក្សាពីការចំណាយលើការទិញទឹកស្ពែម ថាតើថ្លៃទិញពីក្រៅប្រទេស និងការផលិតក្នុងស្រុកមួយណាចំណាយច្រើនជាង។ នេះជាការលើកឡើងរបស់​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលបានសរសេរនៅលើផេក នាថ្ងៃទី២៣ ខែវិច្ឆិកា ២០២២។


ឯកឧត្តម បានបន្ដទៀតថា ប្រសិនបើការផលិតក្នុងស្រុកចំណាយតិចជាងកសិដ្ឋានគួរតែសហការជាមួយមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីផលិតទឹកស្ពែមនេះ ដែលមានភាពងាយស្រួលក្នុងការពង្រីក និងផ្សព្វផ្សាយបានលឿន ចំណេញពេលវេលា និងថវិកា។ ម្យ៉ាងទៀតដើម្បីឱ្យមានភាពទាក់ទាញនៅក្នុងកសិដ្ឋានយើងគួរតែរៀបចំនូវព្រឹត្តិការណ៍ប្រលងប្រណាំង លក្ខណសម្បត្តិ គោ ដោយមានការចូលរួមពីកសិដ្ឋានមកពីតំបន់ផ្សេងៗ ។

Share.