តារាម៉ូដែលរបស់​ OnlyFans ឈ្មោះ Wanda Espinosa បានសន្យាថានឹងរួមភេទជាមួយអ្នកចាំទី Guillermo Ochoa បើសិនក្រុមជម្រើសជាតិម៉ិកស៊ិកឈ្នះពានរង្វាន់ក្នុងព្រឹត្តិការណ៍ FIFA World Cup 2022។

តារាម៉ូដែល Wanda Espinosa របស់ OnlyFans គឺជាអតីតបេក្ខនារី «Enamorándonos» បានផ្ញើសារដ៏ក្លាហានទៅកាន់អ្នកចាំទី Guillermo Ochoa របស់ក្លិបបាល់ទាត់ Club America និងជាប្រធានក្រុមរបស់ជម្រើសជាតិម៉ិកស៊ិក ដែលជួយសង្រ្គោះបាល់ពិន័យ១១ម៉ែត្រទល់នឹងប៉ូឡូញ របស់ខ្សែប្រយុទ្ធ Robert Lewandowski

គួរដឹងថាក្រុមជម្រើសជាតិម៉ិកស៊ិក ចូលរួមព្រឹតិ្តការណ៍ World Cup បានចំនួន១៧ដងចាប់ពីតាំងពីឆ្នាំ១៩៣០ ដោយធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ២ដង និងឡើងដល់វគ្គ១៦ក្រុមចុងក្រោយចំនួន៧ដង។ ក្រៅពី World Cup ម៉ិកស៊ិកធ្លាប់គ្រងជើងឯកពានរង្វាន់ CONCACAF Championship & Gold Cup រហូតដល់១១ដង ក្នុងចំណោមការបង្ហាញខ្លួន២៤ដង។

ខាងក្រោមនេះគឺជាសមាសភាពកីឡាកររបស់ក្រុមជម្រើសជាតិម៉ិកស៊ិក ក្រោមការដឹកនាំរបសលោក Gerardo Martino៖

អ្នកចាំទី៖ Guillermo Ochoa (Club America), Alfredo Talavera (Juarez), Rodolfo Cota (Leon)។

ខ្សែការពារ៖ Jorge Sanchez (Ajax), Kevin Alvarez (Pachuca), Nestor Araujo (Club America), Johan Vasquez (Cremonese), Hector Moreno (Monterrey), Cesar Montes (Monterrey), Gerardo Arteaga (Genk), Jesus Gallardo (Monterrey)។

ខ្សែបម្រើ៖ Andres Guardado (Real Betis), Hector Herrera (Houston Dynamo), Charly Rodriguez (Cruz Azul), Erick Gutierrez (PSV Eindhoven), Luis Chavez (Pachuca), Edson Alvarez (Ajax), Orbelin Pineda (AEK Athens), Luis Romo(Monterrey)។

ខ្សែប្រយុទ្ធ៖ Alexis Vega (Guadalajara), Hirving Lozano (Napoli), Raul Jimenez (Wolves), Roberto Alvarado (Guadalajara), Uriel Antuna (Cruz Azul), Henry Martin (Club America), Rogelio Funes Mori (Monterrey)៕

Share.