កីឡាករ​ ឆុំ ភីសា សមាជិក​​ក្រុម​បាល់ទាត់​ភ្នំពេញក្រោន បាន​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ដែល​ត្រូវ​ពិន័យ​កាត​ក្រហម​២សន្លឹក​ម្នាក់​ឯង​ នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២២ (Cambodian Premier League 2022) ស្រប​ពេល​កាត​ក្រហម​សរុប​កើន​ដល់​​២១​សន្លឹក។

កីឡាករ ឆុំ ភីសា

កាត​ក្រហម​ទាំង​២​សន្លឹក​របស់​កីឡាករ ឆុំ ភីសា ដោយ​​លើក​ទី១ ក្នុង​ប្រកួត​សប្ដាហ៍​ទី១០ ពេល​ភ្នំពេញក្រោន ទទួល​ក្រុម​អង្គរថាយហ្គឺរ លើ​ទីលាន​កីឡដ្ឋាន Smart RSN ខណៈ​កាត​សរុប​ក្នុង​ប្រកួត​នោះ​មាន​ចំនួន​៨​សន្លឹក ក្រោម​ការ​កាត់សេចក្តី​ដោយ​លោក​អាជ្ញាកណ្ដាល ឃិន ឧសីហា។

អត្ថបទពាក់ព័ន្ធ៖CPL៖វិសាខា​ បន្តឈរ​កំពូលតារាង​ ខណះ​បឹងកេត​ របូត​ពាន​

ចំណែក​កាតក្រហម​ទី២ ទៅ​លើ​កីឡាករ​រូប​នេះ​កើត​ឡើង​ក្នុង​សប្ដាហ៍​ទី២៥ ពោល​គឺ​​ស្ថិត​ក្នុង​ការ​ប្រកួត Top4 ពេល​ភ្នំពេញក្រោន ទទួល​ក្រុម​ព្រះខ័នរាជស្វាយរៀង លើ​ទីលាន​កីឡដ្ឋាន Smart RSN ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​លោក​អាជ្ញាកណ្ដាល ឃួន វីរៈ ដែល​កាត​សរុប​មាន​ចំនួន​៦​សន្លឹក។

ចំណែក​កីឡាករ​ដែល​ត្រូវ​ពិន័យ​កាត​ច្រើន​សន្លឹក​ជាង​គេ គឺ​កីឡាករ Yuta Kikuchi របស់​ក្រុម Tiffy Army FC កើន​ដល់​១០​សន្លឹក ម្នាក់​ឯង តាម​ពីក្រោម​ដោយ​មិត្តរួម​ក្រុម ស៊ុក វឌ្ឍនា មាន​ចំនួន​៨​សន្លឹក។

អត្ថបទពាក់ព័ន្ធ៖វិសាខា ជា​ក្រុម​កូនពៅ​គេ​ដែល​ត្រូវ​ពិន័យ​កាតក្រហម​ក្នុង​លីគ​កំពូល​កម្ពុជា

គិត​ត្រឹម​ពេល​៩២​ប្រកួត​ក្នុង​ចំណោម​សមាជិក​ទាំង​៨ក្រុម នៃ​ពានរង្វាន់ Cambodian League 2022 ​មក​នេះ​កីឡាករ​ចំនួន​១៦៧នាក់​ត្រូវ​លោក​អាជ្ញាកណ្តាល ១១​រូប ពិន័យ​កាត​សរុប​ចំនួន​៣៨៣​សន្លឹក៕

រូបថត៖ PPCFC

Share.