ស្វាយរៀង ៖ នារីជនជាតិវៀតណាមចំនួន១១នាក់ ត្រូវបានសមត្ថកុច្ចឃាត់ខ្លួន ក្រោយពីពាក់ព័ន្ធនឹងករណីផ្ទុះអាវុធជាច្រើនគ្រាប់ នៅហាងខារ៉ាអូខេយុីហោ៦៨ កាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា នារីសង្ស័យទាំង១១នាក់ ទី១ ឈ្មោះ ឡូ ធីថាវ អាយុ២៧ឆ្នាំ។ ទី២ ឈ្មោះ ឡ ធីងិន អាយុ២៦ឆ្នាំ ។ ទី៣ ឈ្មោះ ឡូ ធីង៉ា អាយុ១៧ឆ្នាំ ។ ទី៤ ឈ្មោះ វ៉ាង ធីយួ អាយុ១៧ឆ្នាំ ។ ទី៥ ឈ្មោះ បៀវ ធីវិន អាយុ១៥ឆ្នាំ ។ ទី៦ ឈ្មោះ ដ ធីហៀប អាយុ១៧ឆ្នាំ ។ ទី៧ ឈ្មោះ ឡុក ធីថាម អាយុ១៧ឆ្នាំ ។ ទី៨ ឈ្មោះ ឡុង ធីហាយ អាយុ២៤ឆ្នាំ ។ ទី៩ ឈ្មោះ ឡេ ធីមី អាយុ១៦ឆ្នាំ ។ ទី១០ ឈ្មោះ លឿន ធីថាវ អាយុ២៥ឆ្នាំ ។ ទី១១ ឈ្មោះ ឡូ ធីទៀប អាយុ១៦ឆ្នាំ ។

សមត្ថកិច្ចបន្តទៀតថា ក្រោយពីទទួលបានព័ត៌មាន មានជនជាតិវៀតណាមមួយក្រុម ជិះរថយន្ត២គ្រឿង មួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BB-0217 និងមួយគ្រឿងទៀត ម៉ាកព្រុស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BL-2934 បង្កទំនាស់គ្នាឈានដល់ផ្ទុះអាវុធច្រើនគ្រាប់ ទើបកម្លាំងសមត្ថកិច្ចចុះទៅដល់ចំណុចកើតហេតុ រកឃើញសំបកគ្រាប់កាំភ្លើងវែង កាំភ្លើងខ្លី សរុប៨គ្រាប់ និងស្លាកលេខរថយន្ត ភ្នំពេញ 2BL-2934 តែមិនឃើញរថយន្ត ហើយធ្វើការស្រាវជ្រាវបន្ត រហូតដល់ព្រឹកថ្ងៃដដែល សមត្ថកិច្ចរកឃើញរថយន្តហាយឡែនឌ័រមួយគ្រឿង ចតផ្លុងចោលនៅលើផ្លូវជាតិលេខ០១ នៅចំនុចភូមិកណ្តៀងរាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ហើយសមត្ថកិច្ចបន្តកាស្រាវជ្រាវដល់ម៉ោង៦ល្ងាចថ្ងៃដដែលនិងកំណត់បានមុខសញ្ញា ជនសង្ស័យជួលផ្ទះរបស់ឈ្នោះ កៅ ផល្លា ភេទស្រី អាយុ៤០ឆ្នាំ មានទីតាំងនៅក្នុងបូរីរិទ្ធី រ៉េស៊ីដេន ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង សមត្ថកិច្ចចុះទៅឃាត់ខ្លួនបាននារីជនជាតិវៀតណាមបាន១១នាក់ ។

ជនពាក់ព័ន្ធជានារីជនជាតិវៀតណាមទាំង១១នាក់ ត្រូវបានឃាត់ខ្លួន នាំទៅការិយាល័យជំនាញស្នងការខេត្ត ដើម្បីសាកសួរតាមនីតិវិធី ៕

អត្ថបទ៖​ តាតុងសែនជ័យ

Share.