ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League 2022 សប្ដាហ៍ទី២៦ ដែលជាជំនួប Big Match រវាងក្លិបបាល់ទាត់ វិសាខា ទល់នឹង ភ្នំពេញក្រោន នៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ចុងសប្តាហ៍នេះ វេលាម៉ោង ៦:៣០នាទីរសៀល​ ក្នុងកីឡដ្ឋានព្រីនស៍។

លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោនបានថ្លែងដូច្នេះថា៖«នេះគឺជាការប្រកួតដែលកាត់សេចក្តី ហើយសម្រាប់គោលដៅរបស់យើងគឺ ៣ ពិន្ទុពីការប្រកួតនេះ ខ្ញុំរំពឹងថាវាគឺជាការប្រកួតជក់ចិត្តមួយសម្រាប់អ្នកគាំទ្រនៅថ្ងៃសៅរ៍នេះ»។

«កីឡាកររបស់យើងគឺកំពុងធ្វើបានល្អ ពួកគេមានការលើកទឹកចិត្ត និងភាពជឿជាក់។ ការហ្វឹកហាត់បានបង្ហាញឲ្យខ្ញុំដឹងថាកីឡាកររបស់យើងកំពុងតែធ្វើការខ្លាំងណាស់ និងកំពុងស្រេកឃ្លានការប្រកួត»។

បើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Cambodian Premier League បានឲ្យដឹងថាម្ចាស់ជ័យលាភី នៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ គឺជាក្រុមតែមួយគត់ដែលអាចចូលរួមក្នុង AFC Cup ២០២៣-២០២៤ ដើម្បីតំណាងឱ្យប្រទេសកម្ពុជា។

តារាងចំណាត់ថ្នាក់លីគកំពូលកម្ពុជាគិតត្រឹមសប្តាហ៍ទី២៥ ខណ:នៅសល់តែ២សប្តាហ៍ទៀតទើបបញ្ចប់រដូវកាល៖
១. វិសាខា ស្ថិតនៅកំពូលតារាង ជាមួយ៤៩ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១៥ ស្មើ៤ និងចាញ់៦
២. ព្រះខ័នរាជស្វាយរៀង ស្ថិតនៅលេខ២ ជាមួយ៤៦ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១៤ ស្មើ៤ និងចាញ់៧
៣. ភ្នំពេញក្រោន ស្ថិតនៅលេខ៣ ជាមួយ៤៦ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១៣ ស្មើ៧ និងចាញ់៥ 
៤. បឹងកេត ស្ថិតនៅលេខ៤ ជាមួយ៣៩ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១១ ស្មើ៦ និងចាញ់៨៕

កម្មវិធីប្រកួត និងការផ្សាយផ្ទាល់ (សប្តាហ៍ទី២៦)

Share.