ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ក្រោមការដឹកនាំរបស់លោក Paulo Bento នឹងត្រូវជួបជើងខ្លាំង អ៊ុយរូហ្គាយ វគ្គជម្រុះពូល H ក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅកីឡដ្ឋាន Education City Stadium វេលាម៉ោង ៨:០០នាទីយប់។

ខ្សែ​ប្រយុទ្ធ Son Heung-min ​នឹង​អាច​ចូល​លេង​បាន​ក្នុង​ការ​ប្រកួត​បើក​ឆាក​ World Cup ឲ្យក្រុមជម្រើសជាតិ​កូរ៉េខាងត្បូង​ ទល់​នឹងអ៊ុយរូហ្គាយ ​នៅ​រាត្រី​នេះ ត្បិត​ត្រូវ​ពាក់​ម៉ាស​មុខ​ក៏​ដោយ។

ខ្សែ​ប្រយុទ្ធ​របស់​ក្លិប Spurs និង​ប្រធាន​ក្រុម​កូរ៉េខាងត្បូង​ Son បាន​វះ​កាត់​កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ បន្ទាប់​របួស​ភ្នែក​ខាង​ឆ្វេង​អំឡុង​ការ​ប្រកួត Champions League។ កីឡាករ​វ័យ​៣០​ឆ្នាំ​បាន​ពាក់​ម៉ាស​​មុខ​អំឡុង​ពេល​ហ្វឹកហាត់​ក្នុង​ប្រទេស​កាតា។

ខណ:ក្រុមជម្រើសជាតិព័រទុយហ្គាល់ របស់ខ្សែប្រយុទ្ធ Cristiano Ronaldo ក៏ត្រៀមប៉ះ ហ្គាណា នៅវេលាម៉ោង ១១:០០នាទីយប់នេះ នៅកីឡដ្ឋាន Stadium 974 វគ្គជម្រុះពូល H ដូចគ្នា។

ព្យាករណ៍​ពី​ជម្រើស​១១​នាក់​ដំបូង​នៅយប់នេះ៖

អ៊ុយរូហ្គាយ ប្រើប្រាស់ទម្រង់ 4-3-3៖
Rochet; Varela, Godin, Gimenez, Olivera; Bentancur, Valverde, Vecino; Pellistri, Suarez, Nunez។

កូរ៉េខាងត្បូង ប្រើប្រាស់ទម្រង់ 4-3-3៖
Kim Seung-gyu; Yoon Jong-gyu, Kim Min-jae, Kim Young-gwon, Kim Jin-su; Jung Woo-young, Hwang In-beom, Kwon Chang-hoon; Hwang Hee-chan, Hwang Ui-jo, Son Heung-min។

ប្រវត្តិជួបគ្នា៥លើកចុងក្រោយ៖
– កូរ៉េខាងត្បូង ២-១ អ៊ុយរូហ្គាយ (២០១៨)
– កូរ៉េខាងត្បូង ០-១ អ៊ុយរូហ្គាយ (២០១៤)
– អ៊ុយរូហ្គាយ ២-១ កូរ៉េខាងត្បូង (២០១០)
– កូរ៉េខាងត្បូង ០-២ អ៊ុយរូហ្គាយ (២០០៧)
– កូរ៉េខាងត្បូង ០-១ អ៊ុយរូហ្គាយ (១៩៩០)។

ព្យាករណ៍​ពី​លទ្ធផល​
-សារព័ត៌មាន givemesport (អង់គ្លេស)៖ អ៊ុយរូហ្គាយ ០-០ កូរ៉េខាងត្បូង
-សារព័ត៌មាន 90min (អ៊ីស្រាអែល)៖ អ៊ុយរូហ្គាយ ៣-១ កូរ៉េខាងត្បូង
-សារព័ត៌មាន sportsmole (អង់គ្លេស)៖ អ៊ុយរូហ្គាយ ៣-០ កូរ៉េខាងត្បូង
-សារព័ត៌មាន as (អេស្ប៉ាញ)៖ អ៊ុយរូហ្គាយ ២-១ កូរ៉េខាងត្បូង
-សារព័ត៌មាន​ត្រយង (កម្ពុជា) អ៊ុយរូហ្គាយ ២-១ កូរ៉េខាងត្បូង

Share.