ខ្សែប្រយុទ្ធ Cristiano Ronaldo ស៊ុតបញ្ចូលទីគ្រាប់ទី៨ក្នុងព្រឹត្តិការណ៍ World Cup របស់គេ និងក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រដែលអាចស៊ុតបញ្ចូលទី៥សម័យកាល World Cup ផ្សេងៗគ្នា (២០០៦, ២០១០, ២០១៤ ២០១៨ និង ២០២២)។

ក្រុមជម្រើសជាតិព័រទុយហ្កាល់ ក្រោមការដឹងនាំរបស់លោក Fernando Santos បានយកឈ្នះ ហ្គាណា ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន 974 នៃព្រឹត្តិការណ៍ FIFA World Cup 2022 ប្រទេសកាតា រាត្រីថ្ងៃទី២៤ ខែវិច្ឆិកា។

៣គ្រាប់របស់ព័រទុយហ្គាល់ ស៊ុតបញ្ចូលទីដោយ Cristiano Ronaldo បាល់ពិន័យ១១ម៉ែត្រ នៅនាទី៦៥’ Joao Felix នាទី៧៨’ និង Rafael Leao នាទី៨០’ ខណ:២គ្រាប់ហ្គាណា ស៊ុតដោយ Andre Ayew នៅនាទី៧៨’ និង Osman Bukari នាទី៨៩’។

ខណ:ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ក្រោមការដឹកនាំរបស់លោក Paulo Bento ចែកគ្នាម្នាក់១ពិន្ទុជាមួយអ៊ុយរូហ្គាយ នៅកីឡដ្ឋាន Education City បន្ទាប់ពីបញ្ចប់៩០នាទីស្មើគ្នា ០-០៕

តារាងចំណាត់ថ្នាក់ពូល H៖

Share.