ក្រុមជម្រើសជាតិបារាំង ក្រោមការដឹកនាំរបស់លោក Didier Deschamps កក់កៅអីវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះ២ប្រកួតជាប់គ្នា ទទួលបាន៦ពិន្ទុពេញក្នុងការប្រកួតវគ្គជម្រុះពូល D ពោលគឺយកឈ្នះ ដាណាម៉ាក ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Stadium 974 នៃពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតា។

២គ្រាប់របស់បារាំងស៊ុតបញ្ចូលទីដោយកីឡាករ Kylian Mbappe នាទី៦១’ ៨៦’ ខណ:១គ្រាប់របស់ដាណាម៉ាក ស៊ុតដោយ Andreas Christensen នៅនាទី៦៨’។

ចំណែកឯក្រុមជម្រើសជាតិអាហ្សង់ទីន បានយកឈ្នះលើម៉ិកស៊ិក ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Lusail Iconic ទទួលបាន៣ពិន្ទុជាលើកដំបូង វគ្គជម្រុពូល C ក្រោយខកចិត្តពេញជួបអារ៉ាប៊ីសាអូឌីត។

ខណ:ខ្សែប្រយុទ្ធ Lionel Messi រកបានគ្រាប់បាល់ទី៨របស់គេ នៅក្នុងព្រឹត្តិការណ៍ World Cup ចំនួប៥លើកផ្សេងៗគ្នា ដែលកីឡាកររបស់ក្លិប PSG រូបនេះបានបង្ហាញខ្លួនចាប់តាំងពីឆ្នាំ ២០០៦ មក​ម្ល៉េះ។

បច្ចុប្បន្នក្រុមជម្រើសជាតិអាហ្សង់ទីន ឡើងឈរលេខ២ បណ្តោះអាសន្នក្រោមប៉ូឡូញដែលមាន ៤ពិន្ទុស្ថិតនៅកំពូលតារាង អារ៉ាប៊ីសាអូឌីតលេខ៣ មាន៣ពិន្ទុ និងម៉ិកស៊ិកបាតតារាង ១ពិន្ទុប៉ុណ្ណោះ៕

Share.