កម្មវិធី​ប្រកួត​វាយ​កូន​បាល់​កម្រិត​អន្តរជាតិ 2021 French Open បាន​បញ្ចប់​ព្រឹត្តិការណ៍​របស់​ខ្លួន​ហើយ​នៅ​យប់​ថ្ងៃ​អាទិត្យ ម្សិលមិញ​នេះ ដែល​សរុប​ទាំង​អស់​មាន​១៥​វិញ្ញាសា​ផ្សេងៗគ្នា ក្រោយ​ដំណើរការ​ប្រកួត​ជម្រុះ​តាំង​ពី​ថ្ងៃ​៣០ ខែ​ឧសភា មក​ម៉្លេះ។

កីឡា​ការិនី Barbora Krejčíková និង ​កីឡាករ Novak Djokovic

ខាង​ក្រោម​ជា​ម្ចាស់​ជ័យលាភី​ទាំង​១៥​វិញ្ញាសា៖

*វាយ​ឯកត្តជន​បុរស (Men’s Singles)
ជើង​ឯក​កីឡាករ Novak Djokovic (ស៊ែប៊ី)

*វាយ​ឯកត្តជន​នារី (Women’s Singles)
ជើង​ឯក​ កីឡា​ការិនី Barbora Krejčíková (ឆែក)

*វាយ​គូ​បុរស (Men’s Doubles)
ជើង​ឯក​កីឡាករPierre-Hugues Herbert (បារាំង) / Nicolas Mahut (បារាំង)

*វាយ​គូ​នារី (Women’s Doubles)
ជើង​ឯក​កីឡា​ការិនី Barbora Krejčíková (ឆែក)/ Kateřina Siniaková (ឆែក)

*វាយ​គូ​ជម្រុះ​បុរស-នារី (Mixed Doubles)
ជើង​ឯក​កីឡា​ការិនី Desirae Krawczyk (អាមេរិក)/ កីឡាករ Joe Salisbury (អង់គ្លេស)

*វាយ​ឯកត្តជន​កុមារា (Boys’ Singles)
ជើង​ឯក កីឡាករ Luca Van Assche (បារាំង)

*វាយ​ឯកត្តជន​កុមារី (Girls’ Singles)
ជើង​ឯក​កីឡាករ Linda Nosková (ឆែក)

*វាយ​គូ​កុមារា​ (Boys’ Doubles)
ជើង​ឯក​កីឡាករ Arthur Fils (បារាំង)/ Giovanni Mpetshi Perricard (បារាំង)

*វាយ​គូ​កុមារី (Girls’ Doubles)
ជើង​ឯក​កីឡា​ការិនី Alex Eala (ហ្វីលីពីន) / Oksana Selekhmeteva (រុស្ស៊ី)

*វាយ​ប្រើ​កៅអី​​ឯកត្តជន​បុរស (Wheelchair Men’s Singles)
ជើង​ឯក​កីឡាករ Alfie Hewett (អង់គ្លេស)

*វាយ​ប្រើ​កៅអី​​ឯកត្តជន​នារី (Wheelchair Women’s Singles)
ជើង​ឯក​កីឡា​ការិនី Diede de Groot (ហុល្លង់)

*វិញ្ញាសា Wheelchair Quad Singles
ជើង​ឯក កីឡាករ Dylan Alcott (អូស្ត្រាលី)

*វាយ​ប្រើ​កៅអី​គូ​បុរស (Wheelchair Men’s Doubles)
ជើង​ឯក​កីឡាករ Alfie Hewett (អង់គ្លេស) / Gordon Reid (អង់គ្លេស)

*វាយ​ប្រើ​កៅអី​គូ​នារី (Wheelchair Women’s Doubles)
ជើង​ឯក​កីឡា​ការិនី Diede de Groot (ហុល្លង់) / Aniek van Koot (ហុល្លង់)

*វិញ្ញាសា (Wheelchair Quad Doubles)
ជើង​ឯក​កីឡាករ Andy Lapthorne (អង់គ្លេស)/ David Wagner (អាមេរិក)

អត្ថបទពាក់ព័ន្ធ៖French Open៖​​ឈ្នះ​ជើង​ឯក​មួយ​ហើយ​ តែ​​កីឡា​ការិនី​មួយ​រូប​ឡើង​​ផ្ដាច់ព្រ័ត្រ​មួយ​​វិញ្ញាសា​ទៀត​

សូម​បញ្ជាក់​ថា​ព្រឹត្តិការណ៍​វាយ​តេន្នីស​ធំ​ប្រចាំ​ឆ្នាំ​លើ​ទីលាន​ដីក្រហម 2021 French Open ធ្វើ​ឡើង​នៅ​លើ​​ទីលាន Roland Garros Stadium ក្នុង​ទីក្រុង​ប៉ារីស។ ព្រឹត្តិការណ៍​នេះ​ជា​ព្រឹត្តិការណ៍​ធំ​១​ក្នុង​ចំណោម​៤ លើលោក ដែល​ក្នុង​នោះ​មាន Australian Open (នៅ​អូស្ត្រាលី) Wimbledon (អង់គ្លេស) និង US Open (នៅ​អាមេរិក)។ នៅ​ឆ្នាំ​នេះ​ការ​ប្រកួត​​ដំណើរការ​ពី​ថ្ងៃ​ទី៣០ ខែ​ឧសភា ដល់​១៣ ខែ​មិថុនា ឆ្នាំ​២០២១៕

Telegram-Troryorng
Share.