ក្រុមជម្រើសជាតិកូស្តារីកា ក្រោមការដឹកនាំរបស់លោក Luis Fernando Suarez ទទួលបាន៣ពិន្ទុជាលើកដំបូងក្នុងព្រឹត្តិការណ៍ World Cup សម្រាប់ការប្រកួតជុំទីពីរវគ្គជម្រុះពូល E ក្រោយយកឈ្នះជប៉ុន ដោយលទ្ធផល ១-០ នៅកីឡដ្ឋាន Ahmed Bin Ali កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា។

១គ្រាប់ជ័យជម្នះរបស់ក្រុមជម្រើសជាតិកូស្តារីកា ស៊ុតបញ្ចូលទីដោយកីឡាករ Keysher Fuller Spence នៅចុងតង់ទី២ ក្នុងនាទី៨១’ និងជាការស៊ុតចំគោលដៅតែ១គត់រយ:ពេល៩០នាទីពេញបន្តក្តីសុបិន្តនៅ World Cup ក្រោយបរាជ័យក្នុងការប្រកួតបើកឆាកក្រោមថ្វីជើងអេស្ប៉ាញ ក្នុងលទ្ធផល ៧-០។

ខណ:ជំនួប Big Match រវាងម្ចាស់ជើងឯក World Cup ៤សម័យកាលគឺក្រុមជម្រើសជាតិអាល្លឺម៉ង់ ប៉ះម្ចាស់ជើងឯក World Cup ១សម័យកាលគឺក្រុមជម្រើសជាតិអេស្ប៉ាញ បានចែកគ្នាម្នាក់១ពិន្ទុ បន្ទាប់ពីស្មើគ្នា ១-១ នៅកីឡដ្ឋាន Ahmed bin Ali៕

តារាងចំណាត់ថ្នាក់ពូល E៖

Share.