ភ្នំពេញ ៖ រថយន្តកូរ៉េដឹកគ្រឿងសំណង់មួយគ្រឿង បើកគេចពីរថយន្តខាងមុខ បួងចង្កូតគេចជ្រុល ក្រឡាប់ធ្លាក់ចូលប្រឡាយទឹកស្អុយ សំណាងល្អមនុស្ស២នាក់មិនមានរងរបួស ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តជួបគ្រោះថ្នាក់ខាងលើជារថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-5802 ដឹកគ្រឿងសំណង់ បើកបរដោយបុរសម្នាក់ រួមដំណើរដោយបុរសម្នាក់ តាមផ្លូវបេតុង ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ គេចពីរថយន្តបើកមកពីខាងមុខ បួងចង្កូតជ្រុលធ្លាក់ផ្លូវ ក្រឡាប់ចូលប្រឡាយទឹកស្អុយ សំណាងល្អ មនុស្ស២នាក់មិនមានរងរបួស ។

ក្រោយកើតហេតុ ម្ចាស់ហៅរថយន្តស្ទូចទៅលើកឡើង ដឹកយកទៅជួសជុលដោយខ្លួនឯង ខណៈដែលរថយន្តមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.