នៅរសៀលថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ជំនួបវគ្គផ្តាច់ព្រ័ត្រ រវាងខេត្តព្រៃវែង ប៉ះ កោះកុង វិញ្ញាសាបាល់ទាត់ផ្នែកបុរស នៃព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២២ នៅកីឡដ្ឋានស្តាតចាស់ វេលាម៉ោង ៣:០០នាទីរសៀល។

ខាងក្រោមនេះគឺជាលទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
ក្រសួងការពារជាតិ ២-៤ ខេត្តព្រៃវែង នៅវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា
ខេត្តកោះកុង ៤-២ ខេត្តកំពង់ឆ្នាំង នៅទីលានបាល់ទាត់វិទ្យាល័យបឹងត្របែក។

វគ្គដណ្តើមយកលេខ៣នៅថ្ងៃទី២៨ ខែវិច្ឆិកា៖
ក្រសួងការពារជាតិ vs ខេត្តកំពង់ឆ្នាំង នៅកីឡដ្ឋានស្តាតចាស់ វេលាម៉ោង ៣:០០នាទីរសៀល។

គួរបញ្ជាក់ថាព្រឹត្តិការណ៍កីឡាបាល់ទាត់ នៃកីឡាជាតិ លើកទី៣ មាន១០ក្រុមចូលរួមដូចជា៖ក្រសួងការពារជាតិ, ខេត្ត ត្បូងឃ្មុំ, ឬទ្ធីសែន, ភ្នំពេញហ្គាឡាក់ស៊ី, គីរីវង់សុខសែនជ័យ, កោះកុង, ខេត្ត កំពត, ឧត្តរមានជ័យ, បន្ទាយមានជ័យ, នគរបាលជាតិ និង ព្រៃវែង ដោយបែងចែកជា៣ពូល និងបេក្ខភាព៤ក្រុមចុងក្រោយ ត្រូវបានជ្រើសរើស១ក្រុមឈរលើកំពូលតារាងទាំង៣ បូកនឹង១ក្រុមដែលល្អបំផុត១ក្រុម៕

Share.