ព្រះសីហនុ ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ (ក្នុងចំណោម០២នាក់) ឆក់កាបូបលុយ ស្រ្តីម្នាក់  កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្ថិតនៅផ្លូវខ្សែកាប ក្រុមទី២ ភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាក អ៉ិចសុិនធឺរ៌ ពណ៌ខ្មៅលាយស ទៅធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះពីស្រ្តីម្នាក់ តែមិនសំរេច ដោពេលធ្វើសកម្មភាព ត្រូវជនរងគ្រោះជិះម៉ូតូដេញតាមស្រែកហៅគេជួយ ទើបមានប្រជាពលរដ្ឋនៅក្បែរនោះ ជួយដេញតាម ។ ហើយជនសង្ស័យភ័យពេកក៏ទុកម៉ូតូចោលលើផ្លូវមុខសាលារៀនឃ្លាំងលើ រួចនាំគ្នារត់គេចខ្លួន ក្នុងពេលកម្លាំងជំនាញយើងធ្វើការឃាត់ខ្លួនបាន០១នាក់ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។

ជនសង្ស័យឃាត់ខ្លួនបានមានឈ្មោះ ឈាង សុខលី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងទូក ស្នាក់នៅក្រុម៣៤ ភូមិ៣ ទំនប់រលក សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព ឆក់យកកាបូបពីជនរងគ្រោះជាមួយឈ្មោះ ម៉ៅ ពិតប្រាកដមែន ។

ក្រោយពីសាកសួររួចកម្លាំងជំនាញយើងបានធ្វើការស្រាវជ្រាវ រហូតដល់ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១១និង០០នាទី ទើបឃាត់ខ្លួនបក្សពួកម្នាក់ទៀតឈ្មោះ ហ៊ុន ម៉ៅ ហៅម៉ៅ សុិច ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។

បច្ចុប្បន្នជនសង្ស័យ០២នាក់ខាងលើ កម្លាំង អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទ៖ ក្រុងព្រះសីហនុ

Share.