គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​របស់​ប្រទេស​ជប៉ុន Tokyo 2020 Olympic បាន​រៀបចំ​ផែនការ​ចែក​ស្រោម​អនាម័យ​​ប្រមាន ​១៦០,០០០ ស្រោម ​ជូន​ដល់​ប្រតិភូ​និង​អត្តពលិក ដែល​ចូលរួម​ប្រកួត​កីឡា​កម្រិត​ពិភពលោក​មួយ​នេះ​នៅ​ទីក្រុង​តូក្យូ ក្នុង​ខែ​កក្កដា ខាង​មុខ​នេះ តែ​ចំនួន​នេះ​នៅ​តិច​ជាង​កាល​ប្រកួត​អូឡាំពិក​នៅ​ប្រទេស​ប្រេស៊ីល ក្នុង​ឆ្នាំ​២០១៦។

សារព័ត៌មាន​ UK Yahoo បាន​បញ្ជាក់​ការ​ចែក​ស្រោម​អនាម័យ​នេះ​គឺ​ទុក​សម្រាប់​ យក​ត្រឡប់​ទៅ​ផ្ទះ​ វិញ​ជា​ជាង​ប្រើ​វា​នៅ​ក្នុង​ភូមិ​កីឡា (ទីកន្លែង​សម្រាប់​អត្តពលិក​ស្នាក់​នៅ) ព្រោះ​ទីនោះ​ មាន​ច្បាប់​គម្លាត​សង្គម​ ដើម្បី​ប្រឆាំង​ជំងឺកូវីដ-១៩។ ស្រោម​អនាម័យ​នេះ​គ្រោង​ចែក​ជូន​អត្តពលិក​ប្រមាណ​ជាង​១១,០០០នាក់ ដោយ​ក្នុង​១នាក់​ជូន​១៤​​ប្រអប់។

អត្ថបទពាក់ព័ន្ធ៖ក្រុមហ៊ុន​Pfizer និង​BioNTechផ្ដល់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ សម្រាប់​​អូឡាំពិក នៅ​ជប៉ុន

តាម​ពិត​ទៅ​នេះ​ជា​ផែនការ​តាំង​ពី​យូរ​មក​ហើយ​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ពោល​គឺ​មុន​មាន​ជំងឺ​កូវីដ-១៩ មក​ម៉្លេះ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​អ្នក​រៀបចំ​​កីឡា​អូឡាំពិក​បាន​ស្នើ​សុំ​កុំ​ឱ្យ​មាន​ការ​ប៉ះពាល់​គ្នា​ទៅ​វិញ​ទៅ​មក​សម្រាប់​អ្នក​ចូលរួម​ទាំង​គ្នា ខណៈ​ការ​ចែក​ជូន​ស្រោម​អនាម័យ​ដោយ​ឥត​គិត​ថ្លៃ​នេះ​ ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​សុខភាព​ពិភពលោក​ទៅ​វិញ​ទេ​។ ព្រម​ទាំង​ជឿជាក់​ថា​ជា​ផ្នែក​មួយ​នៃ​ការ«ជួយ​ដល់​ការ​យល់ដឹង»។

បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បញ្ជាក់​ថា៖«គោលដៅ​របស់​យើង​មិន​មែន​សំដៅ​ដល់​ការ​ប្រើប្រាស់​ស្រោម​អនាម័យ​នៅ​​ភូមិ​កីឡា នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​ជួយ​ដល់​ការ​យល់​ដឹង​​មួយ ចំពោះ​ស្រោម​អនាម័យ​នេះ​គឺ​សម្រាប់​ឱ្យ​ពួក​គាត់​យក​​​ត្រឡប់​ទៅ​កាន់​ប្រទេស​​រៀងៗ​ខ្លួន វិញ​ប៉ុណ្ណោះ»។

អត្ថបទ​ពាក់ព័ន្ធ៖មន្រ្តី៖​កីឡា​អូឡាំពិក​នៅ​តូក្យូ បន្ត​ធ្វើ​ខណៈ​អ្នក​ស្ម័គ្រ​ចិត្ត​១ម៉ឺន​នាក់​លាឈប់

ប្រធាន​បទ​នេះ​ត្រូវ​បាន​​សារព័ត៌មាន​ Soranews24 ​វាយ​តម្លៃ​ថា​​លេស ប៉ុណ្ណោះ​​ដែល​ប្រើ​ពាក្យ​«ការ​យល់​ដឹង» ព្រោះ​​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​មិន​យល់​ស្រប​ពី​រឿង​នេះ​នោះ​ទេ។ «នៅ​ពេល​ដែល​អត្តពលិក​ត្រឡប់​ទៅ​ដល់​មាតុភូមិ​វិញ​ហើយ​ ធ្វើ​ឱ្យ​គាត់​មាន​គំនិត​​ចង់​សាង​ល្បង​ប្រើប្រាស់​ស្រោម​អនាម័យ​របស់​កីឡា​អូឡាំពិក​ដែល​ពួក​គេ​បាន​ពី​ប្រទេស​ជប៉ុន។ ហាក់​ដូចជា​មិន​បង្កើន​ការ​យល់​ដឹង​អំពី​ការ​រួម​ភេទ​ប្រកប​ដោយ​សុវត្ថិភាព​ចំពោះ​នរណា​ម្នាក់​នោះ​ទេ ក្រៅ​ពី​​រំលឹក​គាត់​ឱ្យ​ប្រើប្រាស់​ស្រោម​អនាម័យ​ទៅ​វិញ»។

មែនទែនទៅ​នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ តាម​ពិត​គណៈកម្មការ​អូឡាំពិក​អន្តរជាតិ បាន​ចាប់​ផ្ដើម​អនុវត្តន៍​ផែនការ​ចែក​ស្រោម​អនាម័យ​តាំង​ពី​ប្រកួត​​កីឡា​អូឡាំពិក​ឆ្នាំ​១៩៨៨ មក​ម៉្លេះ ដែល​កាល​​នោះ​មាន​ការ​​ផ្ទុះ​នៃ​ឆ្លង​រីករាល​ដាល​ជំងឺ​អេដស៍​ខ្លាំង។ ប៉ុន្តែ​ផែនការ​​ចែក​ស្រោម​អនាម័យ​នៅ​ក្នុង​ការ​ប្រកួត​អូឡាំពិក​នៅ​តូក្យូ គឺ​មាន​ចំនួន​តិច​ជាង​កាល​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០១៦ នៅ​ប្រេស៊ីល ព្រោះ​តែ​​ចែក​​ប្រមាណ​១៦ម៉ឺន​​ស្រោម ប៉ុណ្ណោះ​ (ម្នាក់​១៤​ស្រោម) តែ​បើ​ធៀប​​កាល​ធ្វើ​នៅ​ទីក្រុង​រីយូ ប្រទេស​ប្រេស៊ីល ចែក​រហូត​ដល់​៤៥ម៉ឺន​ប្រអប់​ឯណោះ ដែល​គ្រា​នោះ​​អត្តពលិក​ម្នាក់​ទទួល​បាន​​ចំនួន​៤២​ស្រោម។

អត្ថបទពាក់ព័ន្ធ៖«តាក់ស៊ី​ហោះ» រៀបចំ​ផែនការ​ឱ្យ​ទាន់​ក្នុង​កីឡាអូឡាំពិក​នៅ​ប៉ារីស​ឆ្នាំ​២០២៤

ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​រដូវក្តៅ​ ដែល​ធ្វើ​នៅ​រាជធានី​តូក្យូ នេះ​​មាន​​ការ​ចូលរួម​ពី​កីឡាករ​កីឡា​ការិនី ពី​ប្រទេស​/តំបន់​ចំនួន​២០៦ផ្សេង​គ្នា សរុប​ប្រមាណ​ជា​​១១,០០០​នាក់ លើ​ប្រភេទ​៣៣​កីឡា​និង​៣៣៩​វិញ្ញាសា។ ការ​ប្រកួត​គ្រោង​ចាប់​ធ្វើ​ពី​ថ្ងៃ​ទី២៣ ខែ​​កក្កដា ដល់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២១៕

អត្ថបទពាក់ព័ន្ធ៖កូរ៉េខាងជើង មិន​បញ្ជូន​អត្តពលិក​ទៅ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រទេស​ជប៉ុន​ទេ

Telegram-Troryorng
Share.