រូបភាព 3 Sport Media

ក្រុមបាល់ទាត់នារីខេត្តកំពង់ស្ពឺ ដណ្តើមបានមេដាយសំរិទ្ធិ (ចំណាត់ថ្នាក់លេខ៣) ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ក្រោយយកឈ្នះខេត្តបាត់ដំបង ក្នុងលទ្ធផល ២-០ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា នៅកីឡដ្ឋាន Cambodia Airway។

បាល់ទាត់ផ្នែកនារីបែងចែកជា៣ពូល៖
ពូល A៖ កំពង់ស្ពឺ, បាត់ដំបង, ព្រៃវែង, កំពង់ធំ
ពូល B៖ ស្វាយរៀង, កំពង់ឆ្នាំង,កណ្តាល, ត្បូងឃ្មុំ
ពូល C៖ បន្ទាយមានជ័យ, សៀមរាប, កំពង់ចាម។

ខណ:ក្រុមបាល់ទាត់ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តស្វាយរៀង និងខេត្តសៀមរាប បានឆ្លងផុតវគ្គជម្រុះក្នុងពូល ហើយឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
ខេត្តស្វាយរៀង ៤-០ ខេត្តបាត់ដំបង នៅវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា
ខេត្តកំពង់ស្ពឺ ០-១ ខេត្តសៀមរាប នៅកីឡដ្ឋានស្តាតចាស់។

ចំពោះវគ្គផ្តាច់ព្រ័ត្រធ្វើនៅថ្ងៃទី២៩ ខែវិច្ឆិកា៖
ខេត្តសៀមរាប vs ខេត្តស្វាយរៀង វេលាម៉ោង៨:០០នាទីព្រឹក នៅថ្ងៃទី២៩ ខែវិច្ឆិកា កីឡដ្ឋាន Cambodia Airway។

គួរដឹងថាក្រុមបាល់ទាត់នារីដែលចូលរួមមាន៖ ខេត្តកណ្ដាល, ខេត្តកំពង់ធំ, ខេត្តក្រចេះ, ខេត្តសៀមរាប (ក្លិបសៀមរាប), ខេត្តបាត់ដំបង, ខេត្តស្វាយរៀង (ព្រះខ័នរាជស្វាយរៀង), ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ស្ពឺ (ណាហ្គាវើលដ៍កំពង់ស្ពឺ), ខេត្តប៉ៃលិន និងខេត្តកំពង់ចាម (បឹងកេតអេហ្វស៊ី) ជាមួយ ខេត្តព្រៃវែង (ក្លិបវិសាខា)៕

Share.