ត្បូងឃ្មុំ៖ ផ្ទះពលរដ្ឋដែលរងគ្រោះដោយការបាក់ច្រាំងទន្លេ ទាំង៣ខ្នង ស្ថិតនៅចំណុចភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ​ត្រូវបាន លោកឧត្តម សេនីទោ ម៉ុន មាគ៌ា លោកវរសេនីយ៍ឯក ឡាយ ឧត្តម ស្នងការរង លោកវរសេនីយ៍ឯក សាំ ហេង អធិការនគបាលស្រុក រួមទាំងអាជ្ញាធភូមិស្រុក/ភូមិជាង30នាក់ បានចុះជួយរុះរើផ្ទះប្រជាពលរដ្ឋចំនួន ៣គ្រួសារ ដែលរងប៉ះពាល់ដោយការបាក់ច្រាំងទន្លេ។

លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្ត បានបញ្ជាក់ឲ្យដឹងថា ផ្ទះពលរដ្ឋដែលរងគ្រោះដោយការបាក់ច្រាំងទន្លេ ហើយត្រូវបានកងកម្លាំងសហការជួយរុះរើរំដោះចេញពីការបាក់ស្រុតរួមមានឈ្មោះ ដូចខាងក្រោម៖ ផ្ទះទី១ របស់ឈ្មោះ រស់ រី ភេទប្រុស អាយុ ៧១ ឆ្នាំមានទំហំ ៦ម×៨ម ធ្វើអំពីឈើ ប្រក់ស័ង្កសីជញ្ជាំងដែក មានសមាជិកចំនួន ៦នាក់ អាយុ ១៨ ឆ្នាំ ចំនួន ៤ នាក់ ។ ផ្ទះទី២ របស់ឈ្មោះ ញៀន យន ភេទប្រុស អាយុ ៧៩ ឆ្នាំ មានទំហំ ៦ម×៧ម ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងដែក មានសមាជិក ២នាក់ អាយុ ១៨ឆ្នាំ ចំនួន ២នាក់ ។ និងផ្ទះទី៣របស់ឈ្មោះ ទិត្យ ឈុនឡាយ ភេទប្រុស អាយុ ៦៣ ឆ្នាំ ផ្ទះមានទំហំ ៧ម×៩ម ធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងឈើ មានសមាជិក ២នាក់ ស្រី ១នាក់ អាយុ ១៨ឆ្នាំ ចំនួន ២នាក់ ។


លោកស្នងការបានបញ្ជាក់ឲ្យដឹងទៀតថា លទ្ធផលកម្លាំងនគរបាលបានធ្វើការជួយរុះរើផ្ទះចំនួន ១គ្រួសារ ឈ្មោះ ញៀន យន ហើយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កម្លាំងសហការនឹងបន្តជួយរុះរើផ្ទះចំនួន២ខ្នងបន្ថែមទៀត ដើម្បីចេញពីការបាក់ស្រុតនេះ ៕

អត្ថបទ៖ សាន វីឡែម

Share.