សិល្បៈ​អន្តរជាតិ​៖​ តារា​​សម្ដែង​ឯក​ពី​ភាពយន្ត​ភាគ​ «Crash Landing On You» Hyun Bin និង​ Son Ye Jin បាន​ក្លាយ​ជា​​លោក​ ឪពុក និង ​អ្នក​ម្ដាយ​ពេញ​លក្ខណៈ​ហើយ​ ព្រោះ​​កូន​​ប្រុស​តូច​របស់​អ្នក​ទាំង​ពីរ​បាន​បើក​ភ្នែក​មើល​ឃើញ​ពិភពលោក​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ពី​ផលិតកម្ម MSTeam​។

This file photo shows the wedding of Hyun Bin (left) and Son Ye-jin. (provided by VAST Entertainment via The Korea Herald / ANN)

ថ្ងៃ​នេះ​ Son Ye Jin សម្រាលបាន​កូន​ប្រុស​ម្នាក់​ ទាំង​ម្ដាយ​និង​ទារក​មាន​សុខភាព​ល្អ​។ ដោយ​ឡែក​ Hyun Bin មិន​បាន​នៅ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ភរិយា​ខ្លួន​ឡើយ​ដោយ​សារ​តែ​ជាប់​ភារកិច្ច​ថត​ភាព​យន្ត​វាយ​ប្រហារ​បែប​ចារ​កម្ម​រឿង​ «Harbin» នៅ​ប្រ​ទេស​ម៉ុងហ្គោលី​។ នេះ​បើ​យោង​តាម​ផលិត​កម្ម​ VAST Entertainment។

គូស្វាមី​ភរិយា​​ដ៏​មាន​ឥទ្ធិពល​ដែល​មាន​វ័យ៤០​ឆ្នាំ​ ​ស្រករ​គ្នា​​ បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា នៅ​ Grand Walkerhill ភាគ​ខាង​កើត​ក្រុង​សេអ៊ូល​ ក្រោយ​មើល​ចិត្ត​ថ្លើម​គ្នា​ពីរ​បី​ឆ្នាំ​។

Hyun Bin and Son Ye-jin

អ្នក​ទាំង​ពីរ​បាន​ស្គាល់​ដំបូងនៅ​ក្នុង​ភាពយន្ត​ដែល​សម្ដែង​រួមគ្នា​គឺ​រឿង​ «The Negotiation» កាល​ពី​ឆ្នាំ​២០១៨​ ហើយ​បាន​ចាប់​ផ្ដើម​សេពគប់​និង​មើល​ចិត្ត​គ្នា​ ក្រោយ​ពេល​បាន​សម្ដែង​រឿង​ភាគ​​ «Crash Landing on You» ​ដែល​ជា​រឿង​ទីពីរ​ជាមួយ​គ្នា​៕

ប្រភព៖ inquirer



Share.