កណ្តាល៖សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន១ករណីនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២វេលាម៉ោង ១៩:៤៥នាទីនៅចំណុចព្រែកតាំងហ៊ុន ភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្នុងប្រតិបត្តិការនោះ ជនសង្ស័យចំនួន ១នាក់ឈ្មោះ ឡេង ចាន់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាលត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន។ ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៨កញ្ចប់ ធំល្មមចំនួន៧កញ្ចប់ និង ធំ១កញ្ចប់។

ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ចុមុខ

Share.