ប៉ូលិសបានប្រើកាណុងបាញ់ទឹក និងឧស្ម័នផ្សែង បន្ទាប់ពីរងការវាយប្រហារពីអ្នកគាំទ្របាល់ទាត់ ដែលបាននាំមកនូវការបំផ្លិចបំផ្លាញដល់កណ្តាលទីក្រុងប្រ៊ុចសែល កាលពីយប់ថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា បន្ទាប់ពីម៉ារ៉ុក យកឈ្នះក្រុមលេខ២លើលោកបែលហ្ស៊ិក ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Al Thumama វគ្គជម្រុះពូល F។

អ្នកគាំទ្ររាប់សិបនាក់ បានវាយកម្ទេចបង្អួចហាង បាញ់កាំជ្រួច និងរថយន្តដែលឆេះ។ ប៉ូលិសនៅទីក្រុងប្រ៊ុចសែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«សូម្បីតែមុនពេលចប់ការប្រកួត មនុស្សរាប់សិបនាក់ រួមទាំងពាក់អាវក្រណាត់មួយចំនួន បានស្វែងរកការប្រឈមមុខដាក់គ្នាជាមួយប៉ូលីស ដែលធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពសាធារណៈ។ អ្នកគាំទ្រមួយចំនួនត្រូវបានប្រដាប់ដោយដំបង ហើយអ្នកកាសែតម្នាក់ បានរងរបួសមុខដោយកាំ​ជ្រួច​ផងដែរ»។

ប៉ូលិសប្រហែលមួយរយនាក់ត្រូវបានប្រមូលផ្តុំ ខណៈពលដ្ឋនៅក្នុងតំបន់ ត្រូវបានព្រមានឱ្យចៀសវាងតំបន់ខ្លះនៃកណ្តាលក្រុង។ ស្ថានីយ៍រថភ្លើងក្រោមដីត្រូវបានបិទ ហើយផ្លូវនានាត្រូវបានបិទ ដើម្បីកំណត់ការរីក​រាលដាលនៃអំពើហិង្សា។ ខណ:អភិបាលក្រុងប្រ៊ុចសែល បានសរសេរថា៖«ខ្ញុំពិតជាខកចិត្ត និងសោកស្ដាយជាខ្លាំងបំផុតចំពោះឧប្បត្តិហេតុមួយនេះ។ បច្ចុប្បន្នខ្ញុំបានបញ្ជាឲ្យប៉ូលិសចាប់ខ្លួនអ្នកបង្កបញ្ហា»។

បច្ចុប្បន្នយ៉ាងហោចមនុស្សចំនួន ១១នាក់ ក្នុងហេតុការណ៍នោះ ត្រូវបានចាប់ខ្លួន និងមនុស្សម្នាក់ទៀត បញ្ជូនទៅឃុំឃាំងភ្លាមៗ។ គួរដឹងថា បែលហ្ស៊ិក​ គឺជាប្រទេសមានជនជាតិដើមម៉ារ៉ុកប្រហែលជាង៥សែននាក់៕

តារាងចំណាត់ថ្នាក់ពូល C៖

ទស្សនាវីដេអូបាតុកម្ម៖

Share.