សិល្បៈ​ជាតិ​៖​ ឱក សុគន្ធ​កញ្ញា បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​កាន់​តែ​បាក់​ចិត្ត​ស្រលាញ់​​ខ្លួន​​ថែម​មួយ​កម្រិត​ទៀត ព្រោះ​​​តារា​ស្រី​លំដាប់​ Super Star រូបនេះ​​មាន​ចរិត​រួសរាយ​ រាក់ទាក់ មិន​ឆ្មើងឆ្មៃ​ចំពោះ​អ្នក​គាំទ្រ​របស់​ខ្លួន​​មិន​ថា​មាន ​ឋានៈ​ វណ្ណៈ ឬ​មុខ​របរ​អ្វី​នោះ​ឡើយ​។ ជា​ពិសេស​រូប​ភាព​ប៉ុន្មាន​សន្លឹក​ដែល​បង្ហាញ​ភាព​ស្និទ្ធស្នាល ក៏​ដូច​ជា​ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត​ជាមួយ​​នឹង​បុគ្គលិក​អនាម័យ​បម្រើ​ការងារ​នៅ​ក្លឹប​បាល់ទាត់​វិសាខា​។

​កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២ អ្នក​នាង​ ឱក សុគន្ធ​កញ្ញា​ បាន​ទៅ​ចូលរួម​ទស្សនា​ការ​ប្រកួត​បាល់ទាត់​ League កំពូល​កម្ពុជា​រវាង​ក្លឹប​បាល់ទាត់​ វិសាខា ​យក​ឈ្នះ​​ក្លឹប​បាល់ទាត់​ បឹង​កេត ដោយ​លទ្ធផល​ ៥​ទល់​នឹង​៣​ក្នុង​ឋានៈ​ជា​អ្នក​គាំទ្រ​វិស័យ​បាល់ទាត់​មួយ​រូប​។

ជាក់​ស្ដែង​នៅពេល​ដែល​ Super Star កូ​ន​មួយ​រូប​នេះ​បង្ហាញ​វត្តមាន​នៅ​កីឡដ្ឋាន​ ព្រីនស៍ ប្រាកដ​ជា​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សាធារណជន​ ប៉ុន្តែ​អ្នក​ម្ដាយ​រូប​នេះ​ មិន​បាន​ប្រញាប់​​ទៅ​កាន់​ទីតាំង​អង្គុយ​ទស្សនា​នោះ​ទេ​ ប៉ុន្តែ​បាន​ចំណាយ​ពេលវេលា​ថត​រូប​អនុស្សាវរីយ៍​ជា​ច្រើន​សន្លឹក​ជាមួយ​នឹង​បុគ្គលិក​ផ្នែក​អនាម័យ​របស់​ក្លឹប​បាល់ទាត់​វិសាខា​ ទៅ​តាម​ការ​ស្នើសុំ​ពី​បុគ្គលិក​របស់​ក្លឹប​បាល់ទាត់​ជើង​ឯក​ពាន​សម្ដេច​ ហ៊ុន​ សែន​ ៣​ សម័យកាល​។ ក្រោយ​មាន​ឱកាស​បាន​ថត​រូប​ជាមួយ​នឹង​អាយដល​ សម​ដូច​ចិត្ត​ប៉ង​ហើយ​នោះ​ បុគ្គលិក​ក្លឹប​ថែម​ទាំង​និយាយ​ទៀត​ថា​ អាយ​ដល​ របស់​ខ្លួន​ មិន​ត្រឹម​តែ​ស្អាត​នោះ​ទេ​ ថែម​ទាំង​មាន​ក្លិន​ក្រអូប​ប្រហើរ​ ពេល​បាន​នៅ​ក្បែរ​ជួយ​ឱ្យ​មាន​កម្លាំង​តែ​ម្ដង​។

ភាព​ស្និទ្ធិស្នាល មិន​ឆ្មើងឆ្មៃ​ មិន​ប្រកាន់ច្រើន​នេះ​ហើយ​ បាន​ធ្វើ​ឱ្យ​បងប្អូន​អ្នក​គាំទ្រ​កាន់​តែ​ស្រលាញ់​តារា​ស្រី​រូប​នេះ​ខ្លាំង​ថែម​ទៀត​ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​លេច​ចេញ​នូវ​ទស្សនៈ​ខ្លះ​ៗ​ចែក​រំលែក​ដល់​តារា​មួយ​ចំនួន​ដែល​មិន​ទាន់​ទាំង​ល្បី​ល្បាញ​ប៉ុន្មាន​ផង​ ប៉ុន្តែ​ចាប់ផ្ដើម​លេង​ចរិត​តួឯក​ ហ្វេន​សុំ​ថត​រូប​ក៏​លេង​បាន​ ជា​ដើម​នោះ​ ឱ្យ​ក្រឡេក​មើល​ និង​យក​គំរូតាម​ ឱក សុគន្ធ​កញ្ញា​ ដែល​ជា​ Topប្រទេស​មួយ​ទាំង​មូល​ តែ​​ធ្វើ​ខ្លួន​យ៉ាង​សាមញ្ញ​ជាមួយ​នឹង​អ្នក​គាំទ្រ​៕

ទស្សនា​រូប​ភាព​អនុស្សាវរីយ៍​ សុគន្ធកញ្ញា និង​បុគ្គលិក​ក្លឹប​វិសាខា ខាង​ក្រោម​៖

Share.