យោងតាមក្រុមអ្នកស្រាវជ្រាវនៅអឺរ៉ុប បានរកឃើញវីរុសថ្មីៗចំនួន១៣ មានអាយុកាលជាង ៤៨,៥០០ឆ្នាំ នៅក្រោមបឹងទឹកកកដែលគេហៅថា Permafrost ដោយសារតែការប្រែប្រួលអាកាសធាតុវាអាចបង្កការគំរាមកំហែងដល់មនុស្ស ប្រសិនបើវារលាយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន NDTV នាថ្ងៃ ពុធ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២។

អ្នកវិទ្យាសាស្រ្តអឺរ៉ុបបានពិនិត្យសំណាកវីរុស ដែលប្រមូលបានពីក្រោមបឹងទឹកកក Permafrost ស្ថិតនៅក្នុងតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី។ វីរុសនេះបានរស់ឡើងវិញ និង កំណត់លក្ខណៈនៃមេរោគថ្មីចំនួន១៣ ដែលគេហៅថា «Zombie Viruses» អ្នកវិទ្យាសាស្រ្តអឺរ៉ុបមកពីប្រទេសរុស្ស៊ី អាល្លឺម៉ង់ និង បារាំង បានសង្កេតឃើញថា វីរុសនេះនៅតែអាចឆ្លង ទោះបីជាវាកប់ជាប់ក្រោមស្រទាប់ដីកកអស់រយៈពេលរាប់ពាន់ក៏ដោយ។

អ្នកវិទ្យាសាស្រ្តទាំង ៣ប្រទេសខាងលើ ក៏បានព្រមានជាយូរមកហើយថា ការរលាយនៃស្រទាប់ដីកក Permafrost ដោយសារតែកម្ដៅបរិយាកាសនឹងការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងថ្មីមួយទៀតដល់មនុស្សជាតិទាំងមូល។ ប៉ុន្ដែពួកគេមិនទាន់មានការបញ្ជាក់លម្អិតអ្វីនោះទេ ដោយព្រមានថា បើវីរុសនេះពិតជាអាចចម្លងជំងឺដល់មនុស្ស ឬ សត្វពិតមែន នោះវានឹងក្លាយជាបញ្ហាមួយដ៏ធ្ងន់ធ្ងរសម្រាប់ពិភពលោក។

យ៉ាងណាម៉ិញ អ្នកវិទ្យាសាស្រ្តកំពុងតែស្ដែងការព្រួយបារម្ភជាខ្លាំងពាក់ព័ន្ធនឹងបញ្ហានេះ ដោយសង្កត់ធ្ងន់ថា ប្រសិនបើផែនដីក្ដៅខ្លាំងផ្ទាំងទឹកកកអាចនឹងរលាយ ហើយមេរោគនេះអាចនឹងលេចចេញហើយឆ្លងរាតត្បាតដល់មនុស្ស សត្វ ក្នុងសកលលោកទាំងមូល។

សូមជម្រាបថា រកឃើញមេរោគ «Zombie Viruse» ដោយអ្នកវិទ្យាសាស្រ្តនេះ គឺដូចគ្នាទៅនឹងការទស្សន៍ទាយរបស់លោកយាយពិការភ្នែក Baba Vanga ដែលថា ឆ្នាំ២០២២ អ្នកវិទ្យាសាស្រ្តនឹងរកឃើញមេរោគដ៏កាចសាហាវមួយទៀតកប់ក្នុងទឹកកក នៅតំបន់ ស៊ីបេរី៕

ចុចអាន៖ ៦ចំណុច លោកយាយ Baba Vanga ទស្សន៍ទាយសម្រាប់ឆ្នាំ២០២២

ប្រភព៖ NDTV

Share.