យោងតាមអ្នកវិទ្យាសាស្រ្តអឺរ៉ុប បានរកឃើញ “Zombie Viruses” នៅក្រោមស្រទាប់ដីកកដែលគេហៅថា Permafrost ស្ថិតនៅក្នុងតំបន់ ស៊ីបេរី ប្រទេសរុស្ស៊ី ដោយសារតែការប្រែប្រួលអាកាសធាតុវាអាចបង្កការគំរាមកំហែងដល់មនុស្ស ប្រសិនបើវារលាយ។

ទោះបីជាមេរោគនេះ ស្លាប់ក្រោមទឹកកករាប់ម៉ឺនឆ្នាំក៏ដោយ បើមេរោគនេះត្រូវបានគេដាស់ឲ្យរស់ឡើងវិញ ទើបគេហៅថា «មេរោគ Zombie» មិនមែនមានន័យថា មេរោគនេះបង្កើតឲ្យមនុស្សក្លាយជា ខ្មោច Zombie នោះទេ គឺអាចបង្កឲ្យមនុស្សមានជំងឺផ្លូវដង្ហើម ប្រសិនបើវាបានឆ្លងរាតត្បាតពិតមែន។

យ៉ាងណាម៉ិញ អ្នកវិទ្យាសាស្រ្តកំពុងតែសម្ដែងការព្រួយបារម្ភជាខ្លាំងពាក់ព័ន្ធនឹងបញ្ហានេះ ដោយសង្កត់ធ្ងន់ថា ប្រសិនបើផែនដីក្ដៅខ្លាំងផ្ទាំងទឹកកកអាចនឹងរលាយ ហើយមេរោគនេះអាចនឹងលេចចេញហើយឆ្លងរាតត្បាតដល់មនុស្ស សត្វ ក្នុងសកលលោកទាំងមូល៕

ចុចអាន៖ ឆុតអីយ៉ាងនេះ! រកឃើញវីរុស «Zombie» ដូចការទស្សន៍ទាយរបស់យាយ Baba Vanga

Share.