ភ្នំពេញ៖ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់បើករថយន្តម៉ាក morning ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BX-5455 ធ្វើដំណើរតាមបណ្ដោយផ្លូវ 598 ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ ក៏មានបុរសម្នាក់បើកម៉ូតូម៉ាក dream ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1IN-2892 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា រេចង្កូតមកផ្លូវម្ខាងទៀត មកបុករថយន្តពេញទំហឹង បណ្ដាលឲ្យម៉ូតូរងការខូចខាតមួយកំណាត់មុខ។ឯរថយន្តក៏រងការខូចខាតមួយកំណាត់ បែកកញ្ចក់ផ្នែកខាងមុខ និងផ្ទុះពោងសុវត្ថិភាពចំនួនពីរ។ចំណែកអ្នកបើកបរម៉ូតូហោះប្លោងមកបុកជាមួយកញ្ចក់រថយន្តរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង 11:30 នាទីយប់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2022 ក្នុងសង្កាត់បឹងកក់ពីរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុក៏មានវត្តមានរបស់សមត្ថកិច្ច ជំនាញនគរបាលចរាចរណ៍ផ្លូវគោកខណ្ឌទួលគោក ចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងរួចយកម៉ូតូនិងរថយន្តទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ត្រយងតូច

Share.