សិល្បៈជាតិ៖ នៅល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយសហព័ន្ធក្បាច់គុនល្បុក្កតោកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំព្រឹត្តិការណ៍អបអរសាទរ ការដាក់បញ្ជូលគុនល្បុក្កតោក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

កម្មវិធីដ៏ធំសម្បើមនេះនឹងចាប់ផ្ដើមពីម៉ោង ៦នាទីល្ងាចនេះ តទៅនៅបរិវេណសួនច្បារមុខវត្តបទុមវតី ដោយមានការប្រគំតន្រ្តី នឹងមានការចូលរួមពីសិល្បករ សិល្បការិនី តន្រ្តីករ DJ និងតារាចម្រៀងល្បីៗជាច្រើនរូបទៀត។ ក្នុងនោះដែរក៏មានការផ្សាយផ្ទាល់នៅលើហ្វេសប៊ុកសារព័ត៌មានត្រយង។

យើងចូលរួមទាំងអស់បានដោយសេរី ក្នុងកិច្ចការពារបេតិកភណ្ឌវប្បធម៌ដែលជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។ សូមជម្រាបថា ក្បាច់​គុន​ក្បុក្ក​តោ​ខ្មែរ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិ​កភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ​នៅ​ថ្ងៃ​ទី​២៩​វិច្ឆិកា​២០២២​ បន្ទាប់ពីមានការអនុម័តនៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី ១៧​នៃកិច្ច​ប្រជុំ​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​ដើម្បី​ការពារ​បេតិកភណ្ឌ​វប្បធម៌​របស់​អង្គការ​យូណេស្កូ​ដែល​ប្រារព្ធ​ឡើង​នៅទីក្រុង​រ៉ាបាត នៃ​ប្រទេស​ម៉ារុក​។ 

Share.