ក្រុមសាំមូរ៉ៃខៀវជប៉ុន ក្រោមការដឹកនាំរបស់លោក Hajime Moriyasu បានយកឈ្នះជើងខ្លាំងអេស្ប៉ាញ ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Khalifa International ឡើងទៅឈរកំពូលតារាងពូល E កក់កៅអីវគ្គ១៦ក្រុមចុងក្រោយ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup នៅកាតា។

៣ប្រកួតរបស់ក្រុមជម្រើសជាតិជប៉ុននៅវគ្គជម្រុះពូល E៖
ជប៉ុន ២-១ អាល្លឺម៉ង់
ជប៉ុន ០-១ កូស្តារីកា
ជប៉ុន ២-១ អេស្ប៉ាញ

តារាងចំណាត់ថ្នាក់ពូល E៖
១.ជប៉ុន ៣ប្រកួត ឈ្នះ២ ចាញ់១ មាន៦ពិន្ទុ
២.អេស្ប៉ាញ ឈ្នះ១ ស្មើ១ និងចាញ់១ មាន៤ពិន្ទុ (គ្រាប់ចំណេញ៦)
៣.អាល្លឺម៉ង់ ឈ្នះ១ ស្មើ១ និងចាញ់១ មាន៤ពិន្ទុ (គ្រាប់ចំណេញ១)
៤.កូស្តារីកា ឈ្នះ១ ចាញ់២ មាន៣ពិន្ទុ។

ខណ:ការប្រកួតចុងក្រោយ ទោះបីអាល្លឺម៉ង យកឈ្នះកូស្តារីកា ៤-២ ប៉ុន្តែជ័យជម្នះនេះមិនគ្រប់គ្រាន់ឡើយសម្រាប់ពួកគេ ឡើងទៅឈរលេខ១ ឬលេខ២ ដើម្បីអាចឈានជើងទៅវគ្គបន្ត ក្រោយជប៉ុនបញ្ចប់ការប្រកួតយកឈ្នះលើអេស្ប៉ាញ ២-១។

គួរដឹងថាក្រុមជម្រើសជាតិអាលឺម៉ង់ ដែលជាម្ចាស់ជើងឯកបាល់ទាត់ពិភពលោក ៤សម័យកាល ធ្លាក់វគ្គចែកពូល ២លើកជាប់គ្នា ពោលគឺ World Cup ឆ្នាំ ២០១៨ និង ២០២២ ក្រោយគ្រងជើងឯង World Cup 2014 នៅប្រេសុីល៕

Share.