នៅព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២២ សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី បានចេញមកបញ្ជាក់អំពីតម្លៃសំបុត្រចូលទស្សនាផ្ទាល់ការប្រកួតពានរង្វាន់​ជើង​ឯក​បាល់ទាត់​បុរស​ប្រចាំ​តំបន់​អាស៊ាន AFF Mitsubishi Electric Cup 2022 ពោលគឺ១សន្លឹក១៤ដុល្លារ

សម្រាប់ពានរង្វាន់​ជើង​ឯក​បាល់ទាត់​បុរស​ប្រចាំ​តំបន់​អាស៊ាន AFF Mitsubishi Electric Cup 2022​ ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ខាងមុននេះ។

ខណ:ជំនួបរវាងក្រុមជម្រើសជាតិសិង្ហបុរី ប៉ះ មីយ៉ាន់ម៉ា ក្នុងកីឡដ្ឋាន Jalan Besar ទីក្រុង Kallang ប្រទេសសិង្ហបុរី នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ វគ្គជម្រុះពូល B។

ពានរង្វាន់​ជើង​ឯក​បាល់ទាត់​បុរស​ប្រចាំ​តំបន់​អាស៊ាន បង្កើត​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ ១៩៩៦ មក​ម៉្លេះ ដោយ​​ប្រកួត​រាល់​២ឆ្នាំ​ម្តង ស្រប​ពេល​ដំបូង​ឡើយ​ប្រើ​ឈ្មោះ​ជា AFF Tiger Cup រហូត​ដល់​ឆ្នាំ​២០០៤ ក៏​ប្តួរ​ឈ្មោះ​ទៅ​ជា AFF Suzuki Cup វិញ​ម្តង និង​ចុងក្រោយ​ចាប់​ពី​ឆ្នាំ​២០២២ តទៅ​ប្រើ​ឈ្មោះ​ជាAFF Mitsubishi Electric Cup វិញ​ម្តង។

ថៃ ជា​ក្រុម​ឈ្នះ​ជើង​ឯក​ពានរង្វាន់​បុរស​ប្រចាំ​តំបន់​អាស៊ាន នេះ​បាន​ច្រើន​ជាង​គេ​ រហូត​ដល់​ទៅ​៦លើក ឯ​សិង្ហបុរី ឈ្នះ​បាន​៤លើក វៀតណាម ឈ្នះ​២លើក និង​ម៉ាឡេស៊ី ឈ្នះ​បាន​១លើក។ ឥណ្ឌូណេស៊ី ជា​ក្រុម​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ច្រើន​ជាង​គេ​រហូត​ដល់​៦លើក តែ​​បរាជ័យ​រហូត៕

Share.