ព្រឹត្តិការណ៍ប្រកួតកីឡាពានរង្វាន់ «សម្តេចក្រឡាហោម ស ខេង » ឆ្នាំ២០២២ នៅខេត្តបាត់ដំបង ត្រូវបានបញ្ចប់នឹងបានរកឃើញកីឡាករ និងក្រុម ដែលទទួលបានរង្វាន់និងចំណាត់ថ្នាក់ហើយសម្រាប់ជើងឯកការប្រកួតកីឡាវាយសី, ជើងឯកការប្រកួតកីឡាប៊ូល-ប៉េតង់, ជើងឯកការប្រកួតកីឡាបាល់ទាត់។

ក្នុង​ពិធីបិទ​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ក្នុង​ខេត្ត​បាត់ដំបង មួយ​នេះ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បត្តិ៍ ទី​១ ខែ​ធ្នូ ឆ្នាំ​២០២២ ថ្មីៗ ​មាន​ការ​អញ្ញើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកបីខេត្ត (ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ) ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅសាកលវិទ្យាល័យជាតិបាត់ដំបង។

លទ្ធផល​នៃ​ការ​ប្រកួតកីឡាវាយសីមាន៖
*ក្របខណ្ខ A

  • ចំណាត់ថ្នាក់លេខ១ កីឡាករ លកសុវត្ថិ និង ស៊ឹម រ៉ូស្សា
  • ចំណាត់ថ្នាក់លេខ២ ក្រុមសសយក ស្រុករុក្ខគិរី B
  • ចំណាត់ថ្នាក់លេខ៣ ក្រុមសសយក ស្រុករុក្ខគិរី A
    *ក្របខណ្ខ B
  • ចំណាត់ថ្នាក់លេខ១ សសយក ស្រុកថ្មគោល
  • ចំណាត់ថ្នាក់លេខ២ កីឡាករ ហែម ម៉េងឡុង និង ហែម ម៉េងលាង
  • ចំណាត់ថ្នាក់លេខ៣ កីឡាករ គឹង រ៉ូស្សិត និង ប៊ុន ស្រីហុង

លទ្ធផលជើងឯក​នៃ​ការ​ប្រកួតកីឡាប៊ូល-ប៉េតង់មាន៖

  • សសយក ស្រុករុក្ខគិរី (វិញ្ញាសា ៣ទល់៣ នារីអាយុ ២២ឆ្នាំឡើង)
  • ក្លិបអប់រំកាយ (វិញ្ញាសា ៣ទល់៣ បុរសអាយុ ២២ឆ្នាំឡើង)
  • ក្លិបអប់រំកាយ (វិញ្ញាសា ៣ទល់៣ នារីអាយុក្រោម ២២ឆ្នាំ)
  • សសយក ស្រុករុក្ខគិរី (វិញ្ញាសា ៣ទល់៣ បុរសអាយុក្រោម ២២ឆ្នាំ)

ជើងឯកការប្រកួតកីឡាបាល់ទាត់មាន៖
-ចំណាត់ថ្នាក់លេខ១ ក្រុម សសយកក្រុងបាត់ដំបង
-ចំណាត់ថ្នាក់លេខ២ ក្រុម ស៊ន ពិសិទ្ធ
-ចំណាត់ថ្នាក់លេខ៣ THE FOREST RITH CIVIL FC
-ចំណាត់ថ្នាក់លេខ៤ ក្រុម យុវជន ឌី អាយ ឌី (D.I.D) ក្រុមលេងយុត្តិធម៍ Team Fair Play
-កីឡាករទាត់ចូលទីច្រើនជាងគេ បានទៅលើកីឡាករ គង់ រាត្រី អាវ​លេខ២៣ មកពីក្រុម THE FOREST RITH CIVIL FC រកបាន ១៥គ្រាប់
-កីឡាករលេងល្អជាងគេ បានទៅលើកីឡាករ ចាន់ ណាចារ ពាក់អាវលេខ៩ នៃក្រុម សសយកក្រុងបាត់ដំបង
-អ្នកចាំទីល្អជាងគេ បានទៅលើកីឡាករ ព្រុំ រស្មី ពាក់អាវលេខ២៣ នៃក្រុម សសយកក្រុងបាត់ដំបង
-គ្រូបង្វឹកល្អលោក ស៊ីន កុសល នៃក្រុម សសយកក្រុងបាត់ដំបង

គួរបញ្ជាល់ថា ព្រឹត្តិការណ៍ប្រកួតកីឡាពានរង្វាន់ «សម្តេចក្រឡាហោម ស ខេង » ឆ្នាំ២០២២ នៅខេត្តបាត់ដំបង មានក្រុមចូលរួមដូចជា៖ វិញ្ញាសាកីឡាបាល់ទាត់បុរស មានចំនួន 32ក្រុម មានកីឡាករ សរុប ចំនួន 832 នាក់។ វិញ្ញាសាកីឡាវាយសី មានចំនួន 53ក្រុម មានកីឡាករ សរុប ចំនួន 106 នាក់។ វិញ្ញាសាកីឡាប៉េតង់ មានចំនួន 61ក្រុម មានកីឡាករ សរុប ចំនួន 244 នាក់៕

Share.