តួ​ឯក​ប្រុស​ពី​ភាពយន្ត​ភាគ​ដ៏​ល្បី​ «Fight For My Way» និង​ «What wrong with Secretary Kim» បុរស​សង្ហា​ Park Seo Joon នឹង​ចូលរួម​សម្ដែង​ជា​​តួអង្គ​មួយ​ក្នុង​ផលិតកម្ម​ Marvel ជាមួយ​នឹង​ Brie Larson

សូមចុចអាន Himchan ​អតីត​សមាជិក​ B.A.P ប៉ុនប៉ង​សម្លា.ប់​ខ្លួន​​ព្រោះ​រឿង​អាស្រូវ​ផ្លូវ​ភេទ​​​!​

យោង​តាម​សារព័ត៌មាន​ Star News តារា​សម្ដែង​ Park Seo Joon ​ថ្មី​នេះ​បាន​ពិនិត្យ​និង​ពិភាក្សា​គ្នា​រួចរាល់​ហើយ​ក្រោយ​ផលិតកម្ម​ Marvel ​បាន​ដាក់​សំណើ​​មកកាន់​តារា​រូប​នេះ​ឱ្យ​ចូលរួមជា​តារា​សម្ដែង​ជា​សមាជិក​ «The Marvels»។ Park Seo Joon នឹង​ចាក​ចេញ​ពី​ប្រទេស​កូរ៉េ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២១​ ក្រោយ​ភាពយន្ត​ Concrete Utopia ដែល​គាត់​សម្ដែង​ថត​ចប់​ លោក​នឹង​ចាប់​ផ្ដើម​ថត​​ «The Marvels »

សូមចុចអាន រឿង​ពិត​ ២០ ​ចំណុច ​គួរ​ឱ្យ​ចាប់​អារម្មណ៍​របស់​ភាពយន្ត​ «Titanic» ដែល​អ្នក​នៅ​មិន​ទាន់​បាន​ដឹង!

Brie Larson នឹង​​សម្ដែង​ជា​តួ​អង្គ​ Captain Marvel ខណៈ​ Teyonah Parris នឹង​សម្ដែង​ជា​ Monica Rambeau

The Marvels គឹ​ជា​រឿង​ដែល​ថត​បន្ត​ពី​ Captain Marvel ដែល​ជា​រឿង​ទីមួយ​ដែល​ស្ត្រី​​គឺ​ជា​ Superhero ហើយ​រក​ចំណូល​បាន​រហូត​ដល់​ជាង​ ១.១ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដូច្នេះ​ភាពយន្ត​ខ្នាត​ធំ​ថ្មី​នេះ​ត្រូវ​បាន​គេ​រំពឹង​ខ្ពស់​ខ្លាំង​ប្រាកដ​ជា​នឹង​ជោគជ័យ​ជាក់​ជា​មិន​ខាន​។ ​​នៅ​ពេល​សាកសួរ​ទៅ​កាន់​ Agency Awesome ENT ដែល​គ្រប់គ្រង​លើ​តារា​រូប​នេះ​មិន​បាន​ឆ្លើយ​តប​នោះ​ឡើយ​។

សូម​បញ្ជាក់​ថា​រឿង​ «The Marvels» បាន​កំណត់​កាល​បរិច្ឆេទ​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត​នៅ​ថ្ងៃ​ទី​១១​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០២២​៕

Telegram-Troryorng

Share.