នៅថ្ងៃសៅរ៍ ទី៣ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុន តៃខា ខាំបូឌា ខបភើរេសិន តំណាងរដ្ឋាភិបាលជប៉ុន ដែលមានលោក ថាដា ស៊ីហ្គេខាសឺ ជានាយកក្រុមប្រឹក្សា បានប្រគល់ទីលានបាល់ទាត់ ហ៊ូតសាល ស្មៅសិប្បនិម្មិត ជូនមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ(បាទី)។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ដើម្បីប្រគល់លិខិតថ្លែងអំណរគុណជូនដល់ក្រុមហ៊ុន តៃខា ខនភើរសិន។

ខណ:ក្រុមហ៊ុន តៃខា ខបភើរសិន ដែលមាន កញ្ញា ហាស៊ីស៊ូមិ អែ ក៏បានប្រគល់ស្បែកជើងអនុស្សាវរីយ៍ដែលមានផលិតផលជ័រ ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ព្រមទាំងកាត់ខ្សែបូបើកសម្ពោធ ឲ្យប្រើប្រាស់ទីលានបាល់ទាត់។

ជាចុងក្រោយក៏មានការបង្ហាញសកម្មភាពហ្វឹកហាត់ពីកីឡាករពីររូបរបស់ក្រុមបាល់ទាត់អាជីព Shimizu S-Pule ជូនដល់ កីឡាករសាលាកីឡាបាល់ទាត់ និងកីឡាការិនី Taica Soben FC ព្រមទាំងការប្រកួតមិត្តភាពរវាងកីឡាការិនី តៃខា សុបិន្ត ទល់នឹង កីឡាការិនីមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ៕

Share.