សិល្បៈ​ជាតិ​៖ ​នៅ​ក្នុង​កម្មវិធី​សម្ពោធ​ផលិតផល​ខូឡាជេន​ថ្មី​សន្លាង​មួយរបស់​ថៃ​កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ​ ឆ្នាំ​២០២២ ​នា​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​សែន​សុខ​ មាន​ការ​ចូល​រួម​ជា​កិត្តិយស​​ពី​សំណាក់​តារា​សម្ដែង​ដ៏សិចស៊ី​របស់​ព្រះ​រាជាណាចក្រ​ថៃ​គឺ​កញ្ញា​ May Pitchanart ដែល​ជា​ទូតសុឆន្ទៈរបស់ផលិតផលនេះ​។​

នៅ​ក្នុង​កម្មវិធី​ប្រកាស​​ផ្សព្វផ្សាយ​ជា​ផ្លូវការ​​ដែល​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ពី​ប្រទេស​ថៃ​ សិល្បករ​ អាជីវករ​និង​ភ្ញៀវ​កិត្តិយស​យ៉ាង​ច្រើន​កុះករ​នោះ​​​តារា​សម្ដែង​ថៃ​កញ្ញា​ May បាន​បង្ហាញ​ពី​ក្ដី​រំភើប​ដែល​ខ្លួន​បាន​វិល​ត្រលប់​មក​កាន់​ទឹក​កម្ពុជា​ជា​លើក​ទីពីរ​​ក្នុង​ឋានៈ​ជា​អ្នក​ណែនាំ​ផលិត​ផលខូឡាជែន​ថ្មី​​ ALLNESS COLLAGEN ដល់​បងប្អូន​ប្រជា​ពលរ​ដ្ឋ​​ខ្មែរ​ ដែល​ខុស​កាល​ពី​លើក​ទីមួយ​ដែល​កញ្ញាមក​ដើរ​លេង​កម្សាន្ត​នៅ​ខេត្ត​សៀម​រាប​ ទស្សនា​ប្រាសាទ​អង្គរវត្ត​ក្នុង​ឋានៈ​ជា​ភ្ញៀវ​ទេសចរណ៍ម្នាក់​ប៉ុណ្ណោះ​។

តារា​សម្ដែង​រូប​នេះ​បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ផលិត​ផល​ខូឡាជែន​មួយ​នេះ​ថា​អាច​នឹង​មាន​វាយ​ឡុក​ទីផ្សារ​កម្ពុជា​ព្រោះ​ជា​ផលិតផល​ដែល​មាន​គុណភាព​ល្អ​មានសុវត្តិភាព ​ផលិត​ត្រូវតាមមាត្រដ្ឋានស្តង់ដារអន្តរជាតិ។ ក្នុង​នាម​ជា​អ្នក​ប្រើ​ប្រាស់​ដោយ​ផ្ទាល់​ កញ្ញា​ May បាន​និយាយ​ថា​កញ្ញា​សុំ​មិន​ឃោសនាឱ្យ​បងប្អូន​ជឿជា​ក់​នោះ​ទេ តែ​សុំ​ឱ្យ​បងប្អូន​សាក​ល្បង​ប្រើ​ប្រាស់​រយៈ​ពេល​២​សប្ដាហ៍​ ប្រាកដ​ជា​មើល​ឃើញពី​ភាព​ខុស​ប្លែក​គ្នា ទៅលើ​សុខភាព​រាងកាយ​និង​សម្រស់​។

ក្រៅ​ពី​ជា​ទូតសុច្ឆន្ទៈ​របស់​ផលិតផល​ ALLNESS COLLAGENE ហើយ​នោះ​កញ្ញា​ May ក៏​មាន​ភាព​មមាញឹក​ច្រើន​ដែរសម្រាប់​ឆ្នាំ​២០២៣​ ព្រោះ​សិល្បការិនី​រូប​នេះ​ត្រៀម​សម្ដែង​ភាពយន្ត​ភាគ​សម្រាប់​ស្ថានីយ​ទូរទស្សន៍ ONEHD និងចូលរួម​កម្មវិធីថ្មី​មួយ​របស់​ស្ថានីយ​ទូរទស្សន៍​ Workpoint។

អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​ តារា​ស្រីថៃ​រូប​នេះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​កញ្ញា​ក៏​មាន​គម្រោង​ ធ្វើដំណើរមកកម្ពុជាថ្មីដើម្បីចូលរួមបំពេញការងារ និងថតស្នាដៃសិល្បៈមួយចំនួននៅកម្ពុជាផងដែរ។

ALLNESS  COLLAGEN ជាផលិតផលនាំចូលពីប្រទេសជប៉ុន​ជាផលិតផល ធ្វើឲ្យស្បែកតឹងណែន រក្សាសំណើមស្បែក ជួយឲ្យស្បែកទន់រលោង កាត់បន្ថយស្លាកស្នាមនិងការកើតមុន ធ្វើអោយស្បែក ស ភ្លឺ រលោង ក្មេងជាងវ័យ។

Share.