លោក យាយ ឯម ធាយ​ វ័យ​៨៩ ឆ្នាំ​ ​ដែល​ត្រូវ​​​បាន​ផ្ដល់​គោរមងារ​កិត្តិយស​ជា​ ទេវនាដនិម្មិត​ ឯម ធាយ មរតក​មនុស្សរស់​ថ្នាក់​ជាតិ​ ឯក​ទេស របាំ​បុរាណ​ បាន​​ទទួល​​អនិច្ចកម្ម​ នា​វេលា​រំលង​អធ្រាត្រ​ថ្ងៃ​អង្គារ​ទី​ ១៥ ខែ​ មិថុនា​​នេះ​។ ​ការ​បាត់​បង់​មរតក​មនុស្ស​រស់​រូប​នេះ​គឺ​ជា​​រឿងសោកស្ដាយ ​និង​ សោកសង្រេង​បំផុត​មួយ​ សម្រាប់​ប្រជាជន​កម្ពុជា​ ​​ពិសេសវិស័យ​​របាំ​បុរាណ​​ ព្រោះ​​នាដ​ការី​របាំ​បុរាណវ័យ​ចំណាស់​ជាង​គេ​​រូប​នេះ​ ប្រៀប​បាន​នឹង​​​ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ។​ ​​​ ​

សូមចុច​អាន ម្ដាយ​ ​ឆន​​ សុវណ្ណ​រាជ​ ​តារា​ចម្រៀង​ហង្សមាស​ ​បាន​ទទួល​មរណ.ភាព​ហើយ​កាល​ពី​ទាប​ភ្លឺ​!

យ៉ាង​ណា​មិញ​ នៅ​ក្នុង​ថ្ងៃ​អង្គារ​ដដែល​នេះ​ កម្ពុជា​បាន​បន្ត​បាត់​បង់​នូវ​ធនធាន​សិល្បៈ​បុរាណ​ខ្មែរ​មួយ​​ទៀតគឺ​ ប្អូន​ប្រុស​ សុភាព​ សុវណ្ណ​កក្កដា​ ​​ ជា​អ្នក​បន្ត​វេនល្ខោន​ខោល​ ដោយ​សារ​តែ​ប្អូន​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​តែ​ខ្យល់​គរ​កាល​ពី​ព្រឹក​មិញ​នេះ​ដែរ​ត្រឹម​វ័យ​១៥​ឆ្នាំ​តែ​ប៉ុណ្ណោះ​​ ។

Telegram-Troryorng
Share.