ជប៉ុនគឺជាក្រុមធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តណាស់ក្នុងការប្រកួតក្នុងពូល នៅ​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2022 FIFA World Cup Qatar តែបានធ្វើឱ្យអ្នកគាំទ្រខកចិត្តវិញនៅពេលទទួលបរាជ័យក្រោមថ្វីជើងក្រុមក្រូអាត នៅវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីប្រកួតពេញ១២០នាទីស្មើគ្នា ១-១ និងបញ្ចប់ការកាត់សេចក្ដីត្រឹមប៉េណាល់ទីកាត់សេចក្តី​ចាញ់ ៣-១។

ចំពោះការទាត់បាល់ប៉េណាល់​វគ្គ​នេះ​ក្រុមសាំម៉ូរៃជប៉ុន ហាក់ស្ទើរបទពិសោធន៍ជាងក្រុមជម្រើសជាតិក្រូអាស៊ី ដោយការទាត់ប៉េណាល់ទីនៅវគ្គសំខាន់ៗបែបនេះគឺជារឿងសាមញ្ញសម្រាប់ក្រុមពួកគេ។ មុនពេលឡើងមកដល់វគ្គ១៦ក្រុមនេះ ជប៉ុនបានយកឈ្នះអាឡឺម៉ង ២-១ និងយកឈ្នះអេស្ប៉ាញ ២-១ ឈរនៅលេខ១ក្នុងពូល នៅវគ្គជម្រុះពូល E។

https://youtube.com/watch?v=eSZSBX5Gi8M


ពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតា រកឃើញក្រុមខ្លាំងចំនួន៦ ហើយឡើងដល់៨ក្រុមចុងក្រោយ ក្រោយដំណើរការប្រកួតជម្រុះតាមពូល និងវគ្គ១៦ក្រុមចុងក្រោយ ខណៈក្រុមអាស៊ីទាំង៣ មានអូស្រ្ដាលី ជប៉ុន និងកូរ៉េខាងត្បូង ជាក្រុមអាស៊ីដែលហាលអាវត្រលប់ទៅផ្ទះវិញ។

គិត​ត្រឹម​ពេល​នេះ​វគ្គ​៨ក្រុម​ចុងក្រោយ រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន​៦ហើយ ព្រម​ទាំង​ចាប់​គូ​រួចរាល់​ផង​ដែរ​ដោយ​ក្នុង​នោះ​មានគឺ៖
-ជម្រើសជាតិហូលឡង់ នឹងត្រូវប៉ះគ្នាជាមួយអាហ្សង់ទីន នៅថ្ងៃទី៩ ខែធ្នូ នៅកីឡដ្ឋាន Lusail Stadium
-ក្រុមជម្រើសជាតិក្រូអាស៊ី ប្រកួតជាមួយប្រេស៊ីល នៅថ្ងៃទី៩ ខែធ្នូ នៅកីឡដ្ឋាន AI Rayyan (Education)
-ក្រុមជម្រើសជាតិអង់គ្លេស ប្រកួតជាមួយក្រុមជម្រើសជាតិបារាំង នៅថ្ងៃទី១០ ខែធ្នូ នៅកីឡដ្ឋាន AI-Bayt Stadium

ដោយឡែកសម្រាប់២ក្រុមទៀតត្រូវចាំអ៊ុតមើលនៅរាត្រីនេះគឺ ក្រុមជម្រើសជាតិម៉ារ៉ុក ប៉ះគ្នាជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ នៅម៉ោង១០:០០នាទី និងក្រុមជម្រើសជាតិព័រទុហ្គាល់ នឹងត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិស្វីស នៅម៉ោង ១:៣០នាទីឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២៕

Share.