មនុស្សរាប់រយនាក់បានពាក់អាវក្រុមជម្រើសជាតិប្រេស៊ីល ខ្លះទៀតមានកាន់ទង់ជាតិប្រេស៊ីល បូករួមទាំងសម្លេងស្រែកហ៊ោកញ្ជ្រៀវរបស់អ្នកគាំទ្របង់ក្លាដែសយ៉ាងច្រើន ដែលពួកគេកំពុងទស្សនាការប្រកួត ក្រុមជម្រើសជាតិប្រេស៊ីល ទល់និងកូរ៉េខាងត្បូង នៅជំនួបវគ្គ១៦ក្រុម ក្នុងព្រឹត្តិការណ៍ FIFA World Cup នៅប្រទេសកាតា តាមរយ:អេក្រង់ទូរទស្សន៍ធំចំនួន៣ នៅក្នុងទីក្រុង Dhaka កាលពីយប់ថ្ងៃទី៥ ឈានចូលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។

ក្នុងជំនួបប្រកួតនេះការស៊ុតបាល់ប៉េណាល់ទីរបស់ Neymar នៅនាទីទី១៣ បានធ្វើឲ្យអ្នកគាំទ្រកាន់តែមានភាពរីករាយទ្វេដង។ នាង Disha Moni អ្នកគាំទ្រប្រេស៊ីល បាននិយាយថា វាពិតជារំភើបដែលឃើញក្រុមរបស់ខ្លួនគាំទ្រឈ្នះការប្រកួតនេះ។ នាងបាននិយាយថា “សមីការគឺសាមញ្ញ យើងនឹងលើកពាននៅឆ្នាំនេះ។

អ្នករៀបចំនៅកន្លែងនោះបាននិយាយថា៖ មានមនុស្សប្រហែល ១០.០០០នាក់ រួមទាំងអ្នកបើករ៉ឺម៉កកង់បី និងអ្នកដើរលេងតាមដងផ្លូវជាច្រើននាក់បានឈរមើលការប្រកួតរវៀងក្រុមបាល់ទាត់ប្រេស៊ីល និងក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដោយបញ្ចប់ទៅដោយលទ្ធផល ៤-១ នៅវគ្គ១៦ក្រុម ហើយនេះគឺជារឿងដ៏ចំឡែកមួយផងដែល ដែលភាគច្រើននៃប្រជាជនបង់ក្លាដែស សុទ្ធតែគាំទ្រក្រុមជម្រើសជាតិប្រេស៊ីលស្ទើលតែទាំងអស់។

គួរបញ្ជាក់ដែរថា ក្រុមជម្រើសជាតិសាំបាប្រេស៊ីល បានយកឈ្នះក្រុមមកពីអាស៊ី កូរ៉េខាងត្បូងដោយលទ្ធផល ៤-១ បន្តឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ដោយត្រូវ ជួបជាមួយក្រុមជម្រើសជាតិក្រូអាត នៅថ្ងៃទី៩ ខែធ្នូនេះ ក្នុងព្រឹត្តិការណ៍ FIFA World Cup ២០២២ នៅកាតា៕

ប្រែសម្រួល៖ សុន ភានុ

Share.