ប្រិយមិត្ត​អ្នក​ទស្សនា​ដែល​និយម​ទស្សនា​ភាពយន្ត​ភាគ​បែប​កម្សត់​ព្រាត់ប្រាស​ប្រាកដ​ជា​ស្គាល់​រឿង ​«កូន​គ្មាន​ខាន់ស្លា​» ថ្មី​ៗ​នេះ​មាន​ដំណឹង​មក​ថា​ភាពយន្ត​ភាគ​មួយ​នេះ​ត្រៀម​បញ្ចាំង​វគ្គ​​ហើយ​។

សូមចុចអាន​ «មេឃ​ខៀវ​»​ ភាពយន្ត​ភាគ​​ប្រុស​ស្រលាញ់​ប្រុស​ថ្មី​ទាញ​​ប្រុស​ស្អាត​ Lee Myko ​ប៉ះ​ វណ្ណ​ថៃ​

យោង​តាម​រយៈ​ការ​ប្រកាស​ពី​ប្រព័ន្ធ​តេឡេក្រាម​របស់​ Sastra Film ​បាន​ឱ្យ​ដឹង​ថា​ខ្សែ​រឿង​​ជីវិត​ ​«​កូន​គ្មាន​ខាន់​ស្លា​» ដែល​សម្ដែង​ដោយ​លោក​​ ម៉ឺន​ ឯកសុភារិទ្ធ​ ​និង​ កញ្ញា​ ឈិន មុនីនាថ ​នឹង​ត្រៀម​បញ្ចាំង​វគ្គ​​របស់​ខ្លួន​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

សូមចុចអាន ឌី សូនីត្តា ច្រានចោល​ព័ត៌មាន​​រសើប​មិន​ចុះ​សម្រុង​ពាក់​មុខ​ខ្លា​ដាក់​ គង់ ចាន់ស្រីមុំ!

​​រឿង​ភាគ​បែប​អប់រំ​ដែល​ធ្លាប់​នាំ​អារម្មណ៍​អ្នក​ទស្សនា​ឱ្យ​អណ្ដែតអណ្ដូង​កម្សត់​ ចូល​តួ​ទៅ​តាម​ឈុត​ឆាក​នៃ​សាច់​រឿង​ មាន​គ្រប់​រសជាតិ​ ស្នេហា​ ការ​ស្អប់​ខ្ពើម​ ឈ្នានីស​និង​រើសអើង​។​ សាច់​រឿង​នេះ​បរិយាយ​ពី​ក្មេង​ស្រី​ដែល​គ្មាន​ឪពុក​គ្របគ្រង​ថែរក្សា​ដូច​ជា​ក្មេង​ដទៃ​ ហើយ​រស់​នៅ​តែ​ពីរ​នាក់​ម្ដាយ​និង​កូន​ ក្រោម​ការ​មាក់ងាយ​ពី​អ្នក​ដទៃ​។ រឿង​អប់រំ​រំលេច​នូវ​សាច់​រឿង​ពិត​ចេញ​ពី​សង្គម​ពិត​ ដែល​បុរស​មួយ​ចំនួន​ចូលចិត្ត​លេងសើច​ជាមួយ​នឹង​មនុស្ស​ស្រី​ រហូត​ធ្វើ​ឱ្យ​នាង​ត្រូវ​ខកចិត្ត​ខូច​ខ្លួន​ប្រាណ​ ក្លាយ​ជា​ស្ត្រី​មេម៉ាយ​ ទទួល​រង​តែ​ការ​ជាន់ឈ្លី​ពី​អ្នក​ដទៃ​។​

យ៉ាង​ណា​មិញ​​ សម្រាប់​វគ្គ​ទី​ពីរ​នៃ​រឿង​ភាគ​មនោសញ្ចេតនា​បែប​កម្សត់​មួយ​នេះ​ នៅ​មិន​ទាន់​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​ទេ​ថា​ ដំណើរ​នៃ​សាច់​រឿង​នឹង​ដើរ​ចេញ​ទៅ​កាន់​ច្រក​មួយ​ណា​ ចំណែក​តួ​អង្គ​ «កូន​គ្មាន​ខាន់​ស្លា»​ ដែល​សម្ដែង​ដោយ​កញ្ញា​ ឈិន មុនីនាថ​ នឹង​ត្រូវ​ប្រឈម​នឹង​ជោគវាសនា​នៃ​ជីវិត​បែបណា​ទៀត​នោះ​។

ចង់​ដឹង​កាន់​តែ​ច្បាស់​នោះ​ប្រិយមិត្ត​អ្នក​ទស្សនា​ដែល​និយម​គាំទ្រ​រឿង​ភាគ​ខ្មែរ​ កុំភ្លេច​រង់ចាំ​ទស្សនា​រឿង​ភាគ​នេះ​នៅ​ពេល​ចាក់​បញ្ចាំង​។

Telegram-Troryorng
Share.