ភ្នំពេញ ៖ សមត្ថកិច្ចចុះបង្ក្រាប និងចាប់បានមនុស្សប្រុសស្រីចំនួន១២នាក់ ក្នុងនោះមានជនជាតិចិន បានជួបជុំលេងល្បែងស៊ីសង។ ការចុះបង្ក្រាប និងចាប់ការជួបជុំលេងល្បែងស៊ីសងគ្រប់ប្រភេទនេះ ស្ថិតនៅក្នុងអាគារមជ្ឈមណ្ឌល ព្រីនស៍ផ្លាហ្សា ក្បែរមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន១២នាក់ ប្រុស៦នាក់ ស្រី៦នាក់ ក្នុងនោះជនជាតិចិនចំនួន៤នាក់ ដកហូតវត្ថុតាងមួយចំនួនធំ មានទូហ្គេមបាញ់ត្រី៤គ្រឿង , ទូហ្កេមតុក្កតា១២គ្រឿង , តុលេងបាក្រាត ចំនួន០២ , ទូរសព្ទ ១១គ្រឿង , កុំព្យូទ័រលើតុ ចំនួន១គ្រឿង , ម៉ាសុីនគិតលេខ ១គ្រឿង , ម៉ាសុីនរាប់លុយ ១គ្រឿង , បៀក្រដាស និង កាក់សម្រាប់លេងបាញ់ត្រីមួយចំនួនធំទៀតផងដែរ ។

សម្ភារៈជាវត្ថុតតាង ត្រូវបានសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅសាលាខណ្ឌចំការមន ចំណែកមនុស្សទាំង១២នាក់ ត្រូវបាននាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីអនុវត្តបន្តតាមនីតិវិធី ហើយទីតាំងបនល្បែងត្រូវបានបិទជាបណ្តោះអាសន្ន ៕

Share.