សិល្បៈ​ជាតិ​៖ ​ខណៈ​ដែល​​បេក្ខនារី​តំំណាង​ប្រទេស​​កម្ពុជា​​ កញ្ញា​​ ប៉ុន​ សុរ៉ាវត្តី​ ​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ កម្មវិធី​ Miss Planet International នៅ​ប្រទេស​អូហ្គង់ដា ​ ​ក៏​ត្រូវ​បាន​លុប​ចោល​ដូច​គ្នា​។ ប៉ុន្តែ​កម្មវិធី​នឹង​​ត្រលប់​មក​រៀប​ចំ​នៅ​ប្រទេស​កម្ពុជា​វិញ​ ដោយ​​​​កំណត់​កាល​បរិច្ឆេទ​ប្រកួត​នៅ​ដើម​ឆ្នាំ​ ២០២៣​ខាង​មុខ​នេះ​ ចំណែក​បេក្ខនារី​តំណាង​ប្រទេស​កម្ពុជា​ថ្មី​មួយ​រូប​ទៀត​ ​បាន​ប្រកាស​ជា​ផ្លូវ​ការ​រួច​រាល់​​។ តើ​ម្ចាស់​តំណែង​ MPC 2022 នឹង​ត្រូវ​ធ្លាក់​ទៅ​លើ​ដៃ​នារី​រូបស្រស់​ម្នាក់​ណា​?

យោង​តាម​ការ​សេចក្ដី​ប្រកាស​ផ្លូវ​ការ​ពី​ផេក​ផ្សព្វផ្សាយ​កម្មវិធី​ Miss Planet International (MPI) បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ​ ឆ្នាំ​២០២២ នេះ​ថា​ កញ្ញា​ ពក​ ស្រីល័ក្ខ​ ត្រូវ​បាន​តែង​តាំង​ជា​បេក្ខនារី​ MPC 2022 តំណាង​ឱ្យ​ប្រទេស​កម្ពុជា​សម្រាប់​ការ​ប្រលង​នាពេល​ខាង​មុខ​នេះ​។

តាម​ដឹង​ កញ្ញា ពក ស្រីល័ក្ខ បច្ចុប្បន្ន​មាន​វ័យ​ ២២​ឆ្នាំ​។ កញ្ញា​អាច​ប្រើប្រាស់​បាន​ ២​ភាសា​ ​គឺជាភាសាខ្មែរ និង​ភាសា​អង់គ្លេស​។ កញ្ញា​មាន​ដើម​កំណើត​នៅ​ខេត្ត​កណ្ដាល​។ បច្ចុប្បន្ន​ កញ្ញា​​ជា​និស្សិត​សិក្សា​នៅ​សក​ល​វិទ្យាល័យ​ធនធាន​មនុស្ស​។

បេក្ខនារី​រូប​នេះ​គឺជា​តារា​បង្ហាញ​ម៉ូដ​អាជីព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បន្ថែម​ពី​លើ​នោះ​កញ្ញា​ក៏​ធ្លាប់​មាន​បទ​ពិសោធ​ចូល​រួម​ការ​ប្រកួត​យ៉ាង​ជោគជាំ​ផង​ដែរ​ ក្នុង​នោះ​កញ្ញា​ធ្លាប់​ចូលរួម​ការ​ប្រកួត​ Miss World Cambodia 2020 កម្មវិធី​ Miss Grand Cambodia 2021 កម្មវិធី​ Miss Universe Cambodia 2021 កម្មវិធី​ Miss Universe Cam bodia 2022 ។

សរុប​ជា​លទ្ធផល​ ស្រីល័ក្ខ​ តែងតែ​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​ជាមួយ​នៅ​គ្រប់​ការ​ប្រកួត​ដែល​មាន​វត្តមាន​របស់​កញ្ញា​ ដូច្នេះ​កញ្ញា​នឹង​មាន​វត្តមាន​តំណាង​ឱ្យ​កម្ពុជា​នៅ​ក្នុង​ការ​ប្រកួត​ Miss Planet International 2022 ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី ២៩ ខែ​មករា ឆ្នាំ​២០២៣ ខាង​មុខ​នេះ​។ បងប្អូន​ដែល​ជា​អ្នក​ស្រលាញ់​វិស័យ​ប្រកួត​សម្រស់​សូម​ចូលរួម​ផ្សព្វផ្សាយ​ និង​លើក​កម្លាំង​ចិត្ត​ដល់​បេក្ខនារី​កម្ពុជា​យើង​ ដើម្បី​ឱ្យ​កម្មវិធី​ដែល​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​មួយ​នេះ​មាន​ឈ្មោះ​បោះ​សំឡេង​ស្មើ​មុខ​ស្មើ​មាត់​នឹង​កម្មវិធី​ប្រកួត​សម្រស់​នានា​៕

Share.