សិល្បៈ​អន្តរជាតិ​៖ ពិធីករ​ភេទ​ទីបី​ Moddam បាន​ចេញ​មក​ទម្លាយ​ឱ្យ​សាធារណជន​បាន​ដឹង​ថា​ក្រោយ​ពេល​ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរី​ភាព​ជា​បណ្ដោះ​អាសន្ន​ក្នុង​​រឿង​ក្ដី​ Forex-3D ថា តារា​សម្ដែង​ស្រី​ Pinky Savika មិន​មាន​ផ្ទះ​ស្នាក់​នៅ​នោះ​ឡើយ​។

អ្នក​គាំទ្រ​ដែល​ស្រលាញ់​ចូលចិត្ត​និង​និយម​ការ​សម្ដែង​របស់​ Pinky បាន​បន្ត​ផ្ញើ​កម្លាំង​ចិត្ត​ដល់​អ្នក​សម្ដែងស្រី​រូប​នេះ​ជា​បន្ត​បន្ទាប់​ ក្រោយ​មាន​ឈ្មោះ​ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ Forex-3D ហើយ​ទើប​តែ​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ​ រហូត​មាន​ដំណឹង​លេចឮ​ចេញ​មក​ថា​ នាង​ Pinky ប្រញាប់​លក់​ផ្ទះ​មួយ​ខ្នង​ទៀត​ដែល​មាន​តម្លៃ​ ១២​លាន​បាត​​ រឿង​នេះធ្វើ​ឱ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​ជជែក​វែក​ញែក​គ្នា​ពេញ​បណ្ដាញ​សង្គម​ ដោយ​មាន​មតិ​ខ្លះ​លើក​ឡើង​ថា​ នេះ​អាច​ជា​គម្រោង​របស់​នាង​ ដើម្បី​រក​វិធី​រត់​ចេញ​ពី​ប្រទេស​។​

យ៉ាង​ណា​មិញ​កាល​ពេល​ថ្មីៗ​នេះ​ ពិធីករ​ភេទ​ទីបី​ដ៏ល្បី​ឈ្មោះ​គឺ Moddam បាន​ចេញ​មក​ទម្លាយ​ដំណឹង​ទាក់​ទង​នឹង​តារា​ស្រី​រូប​នេះ​ តាម​រយៈ​មិត្ត​ភក្ដិ​ជិតស្និទ្ធិ​របស់​នាង​ថា​ ខ្សែ​ជីវិត​របស់​ Pinky មុន​ចូល​ពន្ធនាគារ​និង​ក្រោយ​ពេល​ចេញ​ពី​ពន្ធនាគារ​តាម​រយៈ​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ ដោយ​មាន​មតិ​ជា​ច្រើន​លើក​ឡើង​ថា​ «Pinky តិច​ទៀត​បាន​ការងារ​ច្រើន​ហើយ​ តែ​ការ​ពិត​នាង​មិន​ព្រម​ទទួល​ការងារ​នោះ​ទេ​ ជីវិត​នាង​ពេល​នេះ​មិនមាន​ផ្ទះរស់​នៅ​នោះទេ​ បើ​យោងតាម​ផេក​​រួបរួម​អ្នក​ត្រូវ​គេ​បោក​ករណី Forex-3D បាន​ប្រាប់​ថា​ពេល​នេះ​នាង​បាន​លក់ផ្ទះ​តម្លៃ​១២​លាន​ ផ្ទះ​មួយ​ខ្នង​នេះ​នាង​លក់​មុន​បាត់​ហើយ​ ចំណែក​ផ្ទះ​មួយ​ខ្នង​ទៀត​គឺ​បងថ្លៃនាង​ ដែល​ស្វាមី​កំពុង​ជាប់​ពន្ធនាគារ​រស់​នៅសរុប​ជា​រួម​ពេល​នេះ​ Pinky មិន​មាន​ផ្ទះ​រស់​នៅ​ទេ តែ​នាង​ជួល​ផ្ទះ​គេ​រស់​នៅ​ ខណៈ​ផ្ទះ​នៅ​សល់​មួយ​ខ្នង​របស់​នាង​ក៏​បាន​លក់​ចេញ​​បាត់​​មុន​ពេល​មាន​រឿង​ទៀត​»។

Share.