បាត់ដំបង÷ នគរបាលស្រុកសំពៅលូន ចុះបង្ក្រាបករណីលួចលេងល្បែងស៊ីសងនាំខ្លួនមនុស្សប្រុស ស្រីចំនួន ១២នាក់អនុវត្តតាមច្បាប់។

កម្លាំងជំនាញ នៃស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា÷ អនុវត្តន៍តាមគោលការណ៍ច្បាប់កម្លាំងសមត្ថកិច្ចបានចុះអនុវត្តវិធានការបង្ក្រាបករណីលេងល្បែងមួយករណី ដែលធ្វើឡើងនៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅត្រង់ចំណុចភូមិស្រឡៅជ្រុំ ឃុំជ្រៃសីមា ស្រុកសំពៅ លូន ខេត្តបាត់ដំបង។

ក្នុងយុទ្ធនាការខាងលើកម្លាំងបង្ក្រាបឃាត់ខ្លួនបានអ្នកប្រព្រឹត្តជាក់ស្តែងសរុបចំនួន ១២នាក់រួមទាំងវត្ថុតាងល្មើសបៀរ និងប្រាក់រៀលមួយចំនួនផងដែរ ហើយបាននាំខ្លួនមកកាន់អធិការនគរបាលស្រុកដើម្បីសាកសួរ។

ឆ្លងតាមការសាកសួរ និងពិនិត្យជនដែលបង្កទាំងអស់បញ្ជាក់ថាការប្រមូលផ្តុំគ្នាលេងបៀរនេះ ស៊ីសងត្រឹមតែប្រាក់តិចតួចកំដរអប្សុកប៉ុណ្ណោះ។ ចំពោះមុខកម្លាំងផ្នែកជំនាញបានអនុវត្តវិធានការព្រមានអប់រំណែនាំ និងតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឍប់ធ្វើសកម្មភាពបន្តទៀត រួចអនុញ្ញាតិឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗវិញធម្មតា៕

អត្ថបទ៖ ដំបងក្រញូង

Share.