សិល្បៈជាតិ៖ កូនខ្មែរដំបូងដែលទទួលបានប៊ូតុងពេជ្រពីក្រុមហ៊ុន YouTube ត្រូវបានគេស្គាល់ថាគឺជាលោក ឃត់ សុខា ដែលជាអ្នកជំនាញផលិតវីដេអូរកលុយតាមបណ្ដាញសង្គម មិនតែថាយូធូប សម្បីតែហ្វេសប៊ុក និង Google។

លោក ឃត់ សុខា ត្រូវបានគេដឹងថា ជាអ្នកផលិតវីដេអូបែប Primitive ដែលឆានែលយូធូបរបស់លោកមានឈ្មោះថា Survival Builder មានអ្នក Subscribers រហូតដល់ ១០.៣លាននាក់ឯណ្ណោះ។ លោកក៏មានហ្វេសប៊ុកឈ្មោះ Survival Builder Viral អ្នកចំនួនអ្នកតាមដានដល់ទៅ ៣លាននាក់ផងដែរ។

តាមគោលការណ៍របស់យូធូប អ្នតផលិតមាតិការដែលទទួលបានប៊ូតុងប្រាក់ (Silver) លុះត្រាតែមានចំនួន 100,000 subscribers សម្រាប់ប៊ូតុងមាស (Gold) គឺមានចំនួន 1,000,000 subscribers ចំពោះប៊ូតុងពេជ្រ (Diamond) គឺមានចំនួនកើនឡើងដល់ 10M subscribers (10 លាននាក់) និងប៊ូតុងពិសេសចុងក្រោយគេនេះ ពេជ្រក្រហម (Red Diamond) 100M subscriber (គឺ 100 លាននាក់) ។ នេះអាចចាត់ទុកថា ជាលោកដំបូងហើយដែលកូនខ្មែរយើងអាចធ្វើបាន និងទទួលបានប៊ូតុងពេជ្រ។

បើតាមជំនាញបានលម្អិត​ឱ្យដឹងថា ចំណូលរបស់ម្ចាស់ឆានែលយូធូប Survival Builder គឺមិនក្រោយខ្ទង់ម៉ឺនដុល្លារទេក្នុងមួយខែ ប្រសិនបើវីដេអូនោះមិនមានបញ្ហា ហើយអាចរក្សាបានភាពយូរអង្វែង។ បានសេចក្ដីថា លោក ឃត់ សុខា គឺជាជើងខ្លាំងមួយរូបនៅក្នុងស្រុកខ្មែរដែលអាចរកចំណូលបានពីបណ្ដាញសង្គម។ ព្រោះវិធីសាស្ត្រនេះបានធ្វើឱ្យជីវភាពរបស់ម្ចាស់ឆាណែលមានភាពធូរធា។

លោក ឃត់ សុខា ត្រូវបានគេដឹងថា គឺជាអតីតបុគ្គលិកជំនាញផ្នែកអាយធី តែក្រោយមកលោកក៏បានងាកមកចាប់អារម្មណ៍ផលិតមាតិការនៅលើបណ្ដាញសង្គមដើម្បីរកចំណូលបន្ថែមវិញ។ វីដេអូរបស់លោកភាគច្រើនបង្ហាញពីការជីកដីសង់ផ្ទះ សង់ជ្រកប្លែកៗ ដែលជាទីទាក់ចិត្តអ្នកទស្សនា និងអាចស្រូបទាញឱ្យមានអ្នកតាមដានសកម្មភាពវីដេអូរបស់ដល់ទៅ ១០លាននាក់។

ដើម្បីបានទទួលជោគជ័យដូចជាម្ចាស់ឆាណែលខាងលើនេះ គឺមានគោលការសំខាន់ ៣យ៉ាងសម្រាប់ជាគំនិតក្នុងផលិតមាតិការ៖

ទី១-ក្នុងការផលិតមាតិការត្រូវបានជំនាញឱ្យបានច្បាស់ទាំងការថតវីដេអូ ការឌីហ្សាញ ការបង្ហោះឱ្យត្រូវមាត្រដ្ឋានស្ដង់ដារបស់យូធូន។ ដើម្បីតែកាន់តែច្បាស់បន្ថែមទៀត អ្នកផលិតមាតិការចាំបាច់ត្រូវសិក្សាបន្ថែមអំពីបណ្ដាញសង្គមយូធូប។

ទី២-អ្នកផលិតមាតិការ ចំពោះមានគំនិតច្នៃប្រឌិតក្នុងការបង្កើតសាច់រឿងឱ្យទាក់ទាញអ្នកទស្សនា។

ទី៣-ទាំងការបង្ហោះវីដេអូចូលទៅក្នុងយូធូប ត្រូវមានការរៀបចំចំណងជើង ខ្លឹមសារខ្លី រូបភាពទាក់ទាញ ដើម្បីពេញវីដេអូបានបញ្ចេញទៅហើយមានអ្នកចាប់អារម្មណ៍ច្រើននិងចង់ទស្សនាវីដេអូរបស់អ្នក។

Share.