លោក Hirose Ryu គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍របស់លោក ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ។

លោកបាននិយាយថា៖ «យើងទើបតែបញ្ចប់ការប្រកួត លីគកំពូលកម្ពុជាកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បន្ទាប់មកពួកគេចាប់ផ្ដើមប្រមូលផ្ដុំនៅកម្ពុជាមុនពេលមកទីនេះ។ វាពិតជាមានពេលខ្លីសម្រាប់ពួកយើង ប៉ុន្តែយើងបានរៀបចំបានយ៉ាងល្អ ដើម្បីធ្វើឱ្យប្រាកដថាយុទ្ធសាស្ត្រនិងបច្ចេកទេសចម្បងឆ្ពោះទៅមុខដោយរលូន»

គ្រូជម្រើសជាតិកម្ពុជារូបនេះបន្ថែមថា៖ «សម្រាប់ការប្រកួតដ៏សំខាន់នៅថ្ងៃស្អែកនេះ ពួកយើងចង់ធ្វើឱ្យបានលទ្ធផលល្អនិងទទួលបានពិន្ទុ ក៏ដូចជាជ័យជម្នះផងដែរ ហើយការប្រកួតថ្ងៃស្អែកនេះ ក៏ជាផ្នែកមួយនៃការរៀបចំសម្រាប់ការប្រកួតនៅក្នុង AFF Mitsubishi Electronic Cup នៅពេលខាងមុខផងដែរ ដូច្នេះយើងនឹងខំប្រកួតឱ្យបានល្អបំផុត»។


ក្រុមជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ មុនពេលជួបជួប ហ្វីលីពីន នៅថ្ងៃទី២០ ខែធ្នូ ក្នុងពហុកីឡដ្ឋានជាតិមរកតតេជោ វេលាម៉ោង ៧:០០នាទីយប់ ក្នុងការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup នឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣៕

Share.