នៅល្ងាចថ្ងៃទី៧ ខែធ្នូ ក្នុងផ្សារទំនើប អ៊ីអ៊ន ម៉ល សែនសុខ ក្រុមហ៊ុន Cambodian Premier League បានរៀបចំកម្មពិធីប្រគល់ពានរង្វាន់ CPL FOOTBALL AWARD 2022។

ម្ចាស់ជ័យលាភី​ពាន​រង្វាន់​ជាក្រុមលីគលំដាប់ទី២៖
ជើង​ឯក៖ អគ្គិសនីកម្ពុជា
ជើង​ឯក​រង៖ ISI ដង្កោសែនជ័យ
លេខ​៣៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
Fair Play៖ ​បន្ទាយមានជ័យ
កីឡាករល្អ​បំផុត៖ Ndongo Louis Willy ជនជាតិ​កាម៉េរ៉ូន របស់​អាស៊ីអឺរ៉ុប
កីឡាករ​ល្អ​​បំផុត​អាយុ​២២​ឆ្នាំ​​៖ លឹម ពិសុទ្ធ របស់​ភ្នំពេញ​ក្រោន​
ស្បែក​ជើង​មាស៖ Ndongo Louis Willy ជនជាតិ​កាម៉េរ៉ូន របស់​អាស៊ីអឺរ៉ុប (​៣០​គ្រាប់)
គ្រូ​ល្អ៖ ទុំ សារ៉ាយ គ្រូ​បង្វឹក​របស់អគ្គិសនីកម្ពុជា
កីឡាករU22ល្អជាងគេ៖ ស៊ិន សុវណ្ណមករា របស់ព្រៃវែង
អាជ្ញាកណ្តាលល្អ៖ អ៊ីវ ទីណា, ហោ ប៊ុនថង, ហែម ចិត្រា, ទឹម សុខនាថ
អ្នក​ចាំទី​ល្អ​បំផុត​៖ សោម សុគន្ធដារ៉ា របស់​អគ្គិសនីកម្ពុជា។

ពានរង្វាន់​លីគ​ទី២ Cambodian League 2 បាន​ប្រកួត​បញ្ចប់​រដូវកាល​ឆ្នាំ​២០២២ ដោយ​ជើង​ឯក​បាន​ទៅ​ក្រុម​បាល់ទាត់​អគ្គីសនីកម្ពុជា ក្រោយ​​ក្រុម​មួយ​នេះ​ប្រកួត​​២២​លើក ឈ្នះ​បាន​១៦លើក ស្មើ​គ្នា​៣លើក និង​ចាញ់​៣លើក ខណៈ​ប្រកួត​ចុងក្រោយ​យក​ឈ្នះ​លើ​ក្រុម​ខេត្ត​ត្បូងឃ្មុំ ១-០ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​តុលា ឆ្នាំ​២០២២ នេះ​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនីរបស់ខ្លួន៕

រូបភាព CAMSPORTS
Share.