ក្រុមជម្រើសជាតិថៃ ក្រោមការដឹកនាំរបស់លោក Alexandré Pölking បានយកឈ្នះ មីយ៉ាន់ម៉ា យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៦-០ ជំនួបមិត្តភាពអន្តរជាតិ នៅកីឡដ្ឋាន Thammasat កាលពីរាត្រីថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០២២ ថ្មីៗនេះ។

កាលបរិច្ឆេទការប្រកួតមិត្តភាពអន្តរជាតិរបស់ក្រុមជម្រើសជាតិថៃ៖
-១៤ ធ្នូ ២០២២ ថៃ ប៉ះ តៃវ៉ាន់ វេលាម៉ោង ៨:៣០នាទីយប់។

ខាងក្រោមនេះគឺជាវីដេអូហាយឡាយ​៖

គួរដឹងថាកាលពីថ្ងៃទី៦ ខែធ្នូ ក្រុមជម្រើសជាតិថៃ ដែលស្ថិតនៅពូល A ជាមួយ ឥណ្ឌូនេស៊ី, ហ្វីលីពីន, កម្ពុជា និង ប្រ៊ុយណេ បានបញ្ចេញបញ្ជីឈ្មោះសរុប២៣នាក់ ដើម្បីត្រៀមចូលរួមប្រកួតដណ្ដើមពានរង្វាន់ AFF Mitsubishi Electronic Cup 2022។ ខណ:ការប្រកួតបើកឆាកត្រូវជួប ប្រ៊ុយណេ នៅថ្ងៃទី២០ ខែធ្នូ នៅកីឡដ្ឋាន Kuala Lumpur។

ដោយឡែកក្រុមជម្រើសជាតិមីយ៉ានម៉ា ក្រោមការដឹកនាំរបស់លោក Antoine Hey ដែលស្ថិតនៅពូល B ជាមួយ វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី និង ឡាវ កំពុងប្រមូលផ្តុំកីឡាករសរុប៤៣នាក់ នៅប្រទេសថៃ មិនទាន់បញ្ចេញបញ្ជីឈ្មោះចុងក្រោយនោះទេ។ ការប្រកួតបើកឆាកត្រូវជួប ម៉ាឡេស៊ី នៅថ្ងៃទី២១ ខែធ្នូ នៅកីឡដ្ឋាន Thuwunna។

សម្រាប់ពានរង្វាន់​ជើង​ឯក​បាល់ទាត់​បុរស​ប្រចាំ​តំបន់​អាស៊ាន AFF Mitsubishi Electric Cup 2022​ ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ខាងមុននេះ៕

Share.